ស្វែងរកពួកយើង:

ការបញ្ជាទិញមុនទៅលើ Galaxy Z Fold 6 និង Flip 6 នៅកូរ៉េខាងត្បូង ត្រូវបានគេបញ្ជាក់ថា ភាគច្រើន គឺជាយុវវ័យ

ដោយ

Koun Jab Luffy

20 កក្កដា 2024 07:31 ព្រឹក

អាន 2 នាទី

Article image
កាលពីសប្តាហ៍មុននេះ Samsung Galaxy Z Fold6 និង Galaxy Z Flip6 ដែលជាស្មាតហ្វូនអេក្រង់បត់បាបនជំនាន់ថ្មី បានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារសកលរួចហើយ។ ម៉ូដែលថ្មីនេះ ត្រូវបានគេធ្វើការបញ្ជាទិញមុនបាននៅក្នុងទីផ្សារជាច្រើនជុំវិញពិភពលោក នៅក្នុងនោះ ក៏មានទាំងប្រទេសកូរ៉េខាងត្បូងផងដែរ។ នៅពេលនេះ មានការទម្លាយថា ការបញ្ជាទិញមុនទៅលើស្មាតហ្វូនអេក្រង់បត់បាននេះ មានចំនួនតិចជាងស្មាតហ្វូនអេក្រង់បត់បានជំនាន់មុន។
ការបញ្ជាទិញមុនទៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold6 និង Galaxy Z Flip6 នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេបញ្ជាក់ថា គឺបានចំនួន 910,000 គ្រឿង គិតត្រឹមថ្ងៃព្រហស្បិ៍កន្លងទៅនេះ ដែលតិចជាងស្មាតហ្វូន Fold5 និង Flip5 ដែលឆ្នាំមុនមានការកម្មង់ទិញមុនចំនួន 1.02 លានគ្រឿង។ តួរលេខនេះ ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះប្រហែលជាជាង 11%។
Article image
នៅក្នុងរបាយការណ៌ដដែលនេះ បានបន្តថា សម្រាប់អ្នកគាំទ្រការបញ្ជាទិញមុនទៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung គឺមានការផ្តោតទៅលើក្រុមមនុស្សដែលមានវ័យ 20 និង 30 ឆ្នាំដែលមានចំនួនច្រើនជាង 50% ទៅលើការកម្មង់ទិញមុន ខណៈពេលដែលធៀបទៅនឹងឆ្នាំមុននេះគឹមានចំនួន 43%។ ការបញ្ជាទិញមុនទៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip6 នេះ គឺមានការពេញនិយមខ្លាំងក្លាជាង ដែលមានការកម្មង់ដល់ទៅ 60% នៅក្នុងឆ្នាំនេះ ខណៈពេលដែលស្មាតហ្វូន Galaxy Z Fold6 មានចំនួន 40% ដែលមានការកើនឡើង 10% បើធៀបជាមួយនឹងស្មាតហ្វូន Fold5៕
Article image
ការបញ្ជាទិញមុនទៅលើ Galaxy Z Fold 6 និង Flip 6 នៅកូរ៉េខាងត្បូង ត្រូវបានគេបញ្ជាក់ថា ភាគច្រើន គឺជាយុវវ័យ