ស្វែងរកពួកយើង:

ការបបញ្ចេញនូវ Galaxy Z Fold 6 តម្លៃសមរម្យ គឺមានគោលដៅទាក់ទាញការចាប់អារម្មណ៍ចេញពីការប្រកាសរបស់ iPhone 16

ដោយ

Koun Jab Luffy

20 មីនា 2024 03:18 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ មានពាក្យចចាមអារ៉ាម ក្រុមហ៊ុន Samsung នឹងមានការពង្រីកទៅលើវត្តមាននៃស្មាតហ្វូនបត់បានថ្នាក់កណ្តាលរបស់ខ្លួនជាមួយនឹងតម្លៃកាន់តែសមរម្យ។ យោងតាមរបាយការណ៍ថ្មីមួយចេញពីសារព័ត៌មាន The Elec នៅពេលនេះ បានបញ្ជាក់ថា ក្រុមហ៊ុន  Samsung មានគោលដៅក្នុងការបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានតម្លៃសមរម្យថ្មី ដើម្បីទាញការចាប់អារម្មណ៍ពីស្មាតហ្វូន iPhone 16 series ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple។
របាយការណ៍នេះ បានបង្ហាញអំពីផែនការរបស់ក្រុមហ៊ុន Samsung បន្ថែមពីលើស្មាតហ្វូន  Z Fold 6 និង Z Flip 6។ បើតាមការបញ្ជាក់ចេញពី The Elec ដដែលនេះ បានបន្តថា ក្រុមហ៊ុន Samsung បានពន្លឿនទៅលើកាលវិភាគនៃការផលិតសមាសភាគរបស់ខ្លួនសម្រាប់ស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ។ ជាលទ្ធផល ការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូន Galaxy Z Fold 6 និង Z Flip 6 នឹងចាប់ផ្តើមនៅដើមខែឧសភានេះ។
សម្រាប់ការបង្ហាញខ្លួនរបស់ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ គឺលឿនជាងច្រើនសប្តាហ៍ បើធៀបជាមួយនឹងម៉ូឌែលដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ខណៈពេលដែលជាធម្មតាស្មាតហ្វូន Z Fold 6 និង Z Flip 6 អាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងខែកក្កដា។ បើធ្វើការប្រៀបធៀបកាលពីឆ្នាំមុននេះ ស្មាតហ្វូនបត់បាន Galaxy Z5 series គឺបង្ហាញខ្លួននៅក្នុងខែសីហា ។ ស្មាតហ្វូនបត់បាន Galaxy Z Fold 6 អាចនឹងបង្ហាញខ្លួននៅលើទីផ្សារក្រោយវត្តមានរបស់ស្មាតហ្វូន Fold 6 និង Flip 6 បង្ហាញខ្លួននៅលើទីផ្សារប៉ុន្មានខែរួចមក។
មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Samsung អាចនឹងបង្ហាញស្មាតហ្វូនថ្មីនេះនៅក្នុងខែកញ្ញា ឬនៅក្នុងខែតុលាចំពេលដែលមានការបញ្ចេញនូវស្មាតហ្វូន iPhone 16 របស់ក្រុមហ៊ុន Apple ផងដែរ។ យុទ្ធសាស្រ្តរបស់ក្រុមហ៊ុននេះ គឺមានគោលដៅក្នុងការទាក់ទាញអារម្មណ៍ចំពេលដែលមានការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 16 របស់ក្រុមហ៊ុន Apple ថែមទៀត។ ខណៈពេលដែលវាមិនទាន់មានព័ត៌មានច្រើននោះទេអំពីស្មាតហ្វូនបត់បាន Z Fold របស់ក្រុមហ៊ុន Samsung នោះ វាមានការរំពឹងថាវាក៏នឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញមួយចំនួនផងដែរដើម្បីធ្វើអោយតម្លៃរបស់វាទាបជាងមុននោះ។
Article image
ពាក្យចចាមអារ៉ាមដដែលបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមិនមានការទ្រទ្រង់ទៅលើប៊ិច S Pen Stylus របស់ក្រុមហ៊ុន Samsung នោះទេ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Samsung មិនរំពឹងថា នឹងមានការនាំចេញខ្ពស់ទៅលើស្មាតហ្វូន Galaxy Z Fold 6 នេះទេ។ មានការព្យាករណ៌ថា ស្មាតហ្វូននេះ នឹងមានការនាំចេញប្រហែលជា 200,000 ទៅ  300,000 គ្រឿងប៉ុណ្ណោះ។ សម្រាប់វត្តមានស្មាតហ្វូននេះ ក៏អាចនឹងប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ក្នុងការប្រៀបធៀបជាមួយនឹងស្មាតហ្វូន iPhone 16 ផងដែរ៕