ថ្មីៗនេះមានសេចក្តីរាយការណ៌ថា iPhone 18 Pro និង iPhone 18 Pro Max ដែលជាស្មាតហ្វូនស៊េរីថ្មីម៉ូដែលប្រណិតរបស់ Apple នឹងមានការអាប់ដែតទៅលើបច្ចេកវិទ្យាអេក្រង់ Dynamic Island កាន់តែតូចជាងមុនហើយនឹងមានការប្រើប្រាស់នូវ Face ID នៅក្រោមអេក្រង់ទៀតផង។

iPhone 18 Pro Series ប្រហែលជាមិនអាប់ដែតរន្ធអេក្រង់នោះទេ
ថ្មីៗនេះមានសេចក្តីរាយការណ៌ថា iPhone 18 Pro និង iPhone 18 Pro Max ដែលជាស្មាតហ្វូនស៊េរីថ្មីម៉ូដែលប្រណិតរបស់ Apple នឹងមានការអាប់ដែតទៅលើបច្ចេកវិទ្យាអេក្រង់ Dynamic Island កាន់តែតូចជាងមុនហើយនឹងមានការប្រើប្រាស់នូវ Face ID នៅក្រោមអេក្រង់ទៀតផង។
ប៉ុន្តែពេលនេះមានដំណឹងថ្មីថា ព័ត៌មាននេះមិនមែនជាការពិតទេ។ ផ្អែកតាមប្រភពថ្មីមួយចេញប្រទេសចិននៅថ្ងៃនេះ បានអោយដឹងថា បច្ចេកវិទ្យាអេក្រង់ Dynamic Island នៅលើស្មាតហ្វូនទាំងពីរនេះ គឺនឹងបន្តប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ដូចគ្នាទៅនឹង iPhone 17 Pro និង iPhone 17 Pro Max មញ្ចឹងដែរ។ នៅក្នុងនោះក៏មានការសង្ស័យថា Face ID នៅក្រោមអេក្រង់នៅលើស្មាតហ្វូនថ្មីនេះ ក៏មិនមានការផ្លាស់ប្តូរដូចគ្នា។
ខណៈដែល Digital Chat Station មិនបានបញ្ជាក់ពីមូលហេតុច្បាស់ពីរឿងរ៉ាវនៃការសម្រេចចិត្តផ្លាស់ប្តូររបស់ Apple នោះ មានការកត់សម្គាល់ថា ក្រុមហ៊ុន Apple ប្រហែលជាចង់រក្សាតម្លៃរបស់ iPhone 18 Pro series ថ្មីនេះ អោយដូចគ្នាជាមួយនិងម៉ូដែលមុន ដោយសារតែពេលនេះ តម្លៃរ៉េម និងមេម៉ូរីក៏មានការឡើងខ្ពស់ ដូច្នេះក្រុមហ៊ុននេះអាចនឹងមានការកាត់បន្ថយនូវផ្នែកខ្លះក៏ថាបាន។

ជាមួយគ្នានេះអ្នកទម្លាយរូបនេះបានបន្ថែមថា អេក្រង់របស់ iPhone 18 Pro series ថ្មីនេះ ក៏អាចនឹងប្រើប្រាស់ប៉ុនគ្នាជាមួយនិងអេក្រង់ iPhone 17 Pro models ផងដែរ។ អ្វីដែលមានការផ្លាស់ប្តូរនោះ គឺទៅលើតែបន្ទះឈីបតែប៉ុណ្ណោះ។ iPhone 18 Pro series ថ្មីនេះ នឹងប្រើឈីប A20 Pro កម្រិត 2nm រូមជាមួយនិងកាមេរ៉ា Variable Aperture ហើយនឹងមានថ្មទំហំធំជាង 5,000 mAh ទៅលើម៉ូដែល Pro Max។ iPhone 18 Pro និង Pro Max អាចនឹងបង្ហាញខ្លួននៅខែកញ្ញាខាងមុខជាមួយនិង iPhone Fold ឬហៅម៉្យាងទៀត iPhone Ultra។

1 / 1
