ស្វែងរកពួកយើង:

ការបែកធ្លាយថ្មីទម្លាយថា ស្មាតហ្វូនបត់បាន 3 បត់របស់ Huawei នឹងប្រើប្រាស់នូវអេក្រង់ UTG

ដោយ

Koun Jab Luffy

27 សីហា 2024 10:01 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ព័ត៌មានថ្មីៗបាននិយាយថា ស្មាតហ្វូនបត់បាន 3 បត់របស់ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវអេក្រង់ UTG ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានបញ្ជាក់ថា ខ្លួននឹងបង្កើននូវសមត្ថភាពទៅលើបច្ចេកវិទ្យា និងមុខងារថ្មីៗជាច្រើនសម្រាប់ស្មាតហ្វូនបត់បាន 3 បត់នេះ ដើម្បីធ្វើអោយក្លាយជាឧបករណ៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់។ អ្នកទម្លាយ @FixedFocus បាននិយាយថា ស្មាតហ្វូនបត់បាន 3 បត់របស់ Huawei នេះ នឹងប្រើប្រាស់នូវអេក្រង់ UTG ដែលផលិតនៅក្នុងប្រទេសចិន។
អេក្រង់ UTG នេះ នឹងធ្វើការផលិតទ្រង់ទ្រាយធំសម្រាប់ស្មាតហ្វូនជាច្រើននាពេលខាងមុខ។ ដូច្នេះសម្រាប់ការផ្គត់ផ្គង់នេះប្រហែលជាមិនមែនជាបញ្ហានៅក្នុងពេលនេះទេ។ ប្រភពខាងលើនេះ បន្តថា UTG គឺសំដៅទៅលើបច្ចេកវិទ្យា Ultra-Thin Glass Technology ហើយអេក្រង់នេះមានសភាពរាបស្មើ និងបង្កើនទៅលើភាពរឹងមាំកាន់តែខ្លាំងនៅពេលដែលស្មាតហ្វូននេះបត់បាន។ ស្មាតហ្វូននេះ ធន់ទៅនឹងការកោសឆ្កូត និងការបែកធ្លាក់ជាដើម។ បើប្រៀបធៀបទៅនឹង Plastic Films នៅលើទីផ្សារនោះ ភាពរឹងនៃអេក្រង់ UTG នេះ គឺមានភាពរឹងមាំខ្លាំងមែនទែន។ កញ្ចក់នេះ អាចយកឈ្នះទៅលើការតេស្តទៅលើការបត់បានច្រើនជាង 400000 ដង ដោយមិនមានការស្នាមឆ្កូតទេ។
Article image
អេក្រង់នេះ គឺមានកម្រ៉ាស់ស្តើងចាប់ពី 25µm ទៅ 100µm។ អេក្រង់ UTG នេះ គឺមានការបង្កើនទៅលើភាពធន់នៃការបត់ ផងដែរ។ និយាយរួមទៅអេក្រង់នេះ គឺធន់ក្នុងការប្រើប្រាស់បំផុត។ អ្នកទម្លាយរូបនេះ បាននិយាយថា ក្រុមហ៊ុនផលិតជាច្រើនរបស់ចិននេះ ក៏មានគម្រោងក្នុងការទទួលយកនូវអេក្រង់ UTG Display សម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះ។
Article image
ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើន។ យើងអាចនឹងឃើញនូវបច្ចេកវិទ្យានេះ នៅលើស្មាតហ្វូនអេក្រង់បត់បាន 3 បត់នេះ។ ស្មាតហ្វូនបត់បាន 3 បត់នេះ នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញានេះ។ ស្មាតហ្វូននេះនឹងប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន iPhone 16 Series។ ក្រៅពីដំណោះស្រាយនៃអេក្រង់នេះ ស្មាតហ្វូនបត់បាន 3 បត់របស់ក្រុមហ៊ុន Huawei នេះ នឹងមានបន្ទះឈីប Kirin 5G។ វាក៏មានបច្ចេកវិទ្យា AI កម្រិតខ្ពស់ កម្មវិធី HarmonyOS Apps និងអេក្រង់មូលខាងក្រោយផងដែរ៕