ស្វែងរកពួកយើង:

ការបែកធ្លាយថ្មីនិយាយថា កាមេរ៉ា Galaxy S26 Ultra អាចនឹងធ្វើអោយអ្នកគាំទ្រខកចិត្ត

ដោយ

Koun Jab Luffy

08 វិច្ឆិកា 2025 03:58 រសៀល

អាន 2 នាទី

Article image
នៅក្នុងពេលប៉ុន្មានសប្តាហ៍នេះ បើទោះបីជាមានការបែកធ្លាយព័ត៌មានជាច្រើនទាក់ទងជាមួយ ស្មាតហ្វូនស៊េរីថ្មី Galaxy S26 Series ក៏ដោយ នៅពេលនេះ អ្នកទម្លាយបានចាប់ផ្តើមចែកចាយព័ត៌មានថ្មីៗរបស់ស្មាតហ្វូននេះថែមទៀតហើយ។ យោងតាមការបែកធ្លាយចេញពីអ្នកទម្លាយ Yawn ដែលបង្ហោះនៅលើបណ្តាញសង្គម X បានបង្ហាញអំពីលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូន Galaxy S26 Ultra ហើយ ដផយក្រុមហ៊ុន Samsung មិនបានធ្វើអោយមានភាពខុសប្លែកខ្លាំងទៅលើកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះទេ។
តាមការបែកធ្លាយនេះ ស្មាតហ្វូន Galaxy S26 Ultra នេះ គឺមានកាមេរ៉ាដូចគ្នាទៅនឹងស្មាតហ្វូន S25 Ultra អញ្ចឹង ដោយមានភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 200MP HP2 ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ក៏នឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 50MP JN3 ultrawide, 50MP IMX854 5x Periscope Telephoto រួមនិងកាមេរ៉ាខាងមុខទំហំ 12MP IMX874 ផងដែរ។ អ្វីដែលមានការផ្លាស់ប្តូរនៅលើស្មាតហ្វូននេះ គឺទៅលើមុខងារហ៊្សូម 3x telephoto។ បើមើលទៅលើកាមេរ៉ា 10MP ដែលប្រើប្រាស់មុននៅលើស្មាតហ្វូន Ultra នោះ គឺមានការជំនួសដោយសិនស័រ 12MP Samsung S5K3LD។
ហើយសម្រាប់ការបែកធ្លាយថ្មីនៅថ្ងៃនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូន Galaxy S26 Ultra ថ្មីនេះ នឹងមានការទ្រទ្រង់ទៅលើ video recording format ថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានឈ្មោះហៅថា APV (Advanced Photo Video) នៅក្នុងទម្រង់ formats ចំនួន 2 គឺ APV HQ ដែលមានទំហំ 1.5GB Storage / នាទី ខណៈ APV LQ គឺមានទំហំ 750MB / នាទី។
Article image
សម្រាប់ការបែកធ្លាយថ្មីនៅពេលនេះ ត្រូវបានគេមើលឃើញថា គឺស្របទៅនឹងរបាយការណ៍មួយទៀត ដែលធ្លាប់ទម្លាយម្តងរួចមកហើយកាលពីខែកញ្ញាកន្លងទៅនេះ។ សម្រាប់ Telephoto ដែលប្រើប្រាស់នៅលើម៉ូដែលថ្មីនេះ គឺមានបំពាក់នូវ Aperture កម្រិត f/2.4 ហើយនិងមានការបង្កើនទំហំភីកសែលធំជាង 20% ប្រៀបធៀបទៅនឹងស្មាតហ្វូន S25 Ultra ។ ស្មាតហ្វូន Galaxy S26 Ultra នឹងមានបន្ទះឈីប Snapdragon 8 Elite Gen 5 មានថាមពលថ្មទំហំ 5,500mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 60W charging ហើយក៏មានភ្ជាប់ជាមួយនឹង Qi2 wireless charging ផងដែរ៕