ស្វែងរកពួកយើង:

ការបែកធ្លាយថ្មីបង្ហាញថា OPPO Find X8 មានការឌីស្សាញម៉ូឌុលកាមេរ៉ាដូច OnePlus Open អញ្ចឹង

ដោយ

Koun Jab Luffy

28 កញ្ញា 2024 11:31 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការទម្លាយចេញនូវផ្នែកខាងមុខរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 រួចមក ស្មាតហ្វូននេះ ត្រូវបានគេនិយាយថា គឺមានអេក្រង់ខាងមុខដចគ្នាជាមួយនិងអេក្រង់ iPhone អញ្ចឹង។ នៅពេលនេះ ការបែកធ្លាយថ្មីៗជាច្រើនបន្តបង្ហាញពីរូបភាពផ្នែកខាងក្រោយនេះវិញម្តង។ បើមើលទៅលើរូបភាពខាងលើនេះ គឺបង្ហាញថា ការឌីស្សាញម៉ូឌុលកាមេរ៉ានៅលើស្មាតហ្វូន PPO Find X8 គឺស្រដៀងគ្នាទៅនឹងម៉ូឌុលកាមេរ៉ាដែលធ្លាប់ប្រើនៅលើ OnePlus Open ឬ Oppo Find N3 អញ្ចឹងដែរ។
រូបភាពថ្មីនេះ គឺត្រូវបានចែកចាយនៅលើបណ្តាញ X ដោយគណនីមួយដែលមានឈ្មោះថា @feni_book ដោយមានការបង្ហាញយ៉ាងច្បាស់ពីផ្នែកខាងក្រោយរបស់ស្មាតហ្វូន OPPO Find X8 នេះ។ នៅលើស្មាតហ្វូននេ ត្រូវបានគេមើលឃើញថា មានការតម្លើងនូវសិនស័រកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ហើយនិងមានភ្ជាប់ដោយអក្សរ “H” នៅចំកណ្តាល ដែលបញ្ជាក់ពីកិច្ចសហការគ្នារវាងក្រុមហ៊ុន OPPO និង Hasselblad ថែមទៀតផង។
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Find X8 នេះ ត្រូវបានគេទម្លាយចេញរួចមកហើយថា នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 ដែលទើបតែបានធ្វើតេស្តនៅលើបញ្ជី Geekbench ជាមួយនិងសមត្ថភាពខ្ពស់ទៅលើការតេស្តទាំង Single-Core និង Multi-Core។ បើតាមរបាយការណ៌ថ្មីៗនេះ ក៏មានការបញ្ជាក់ថា Find X8 ក៏អាចនឹងមានការបំពាក់នូវថាមពលថ្មទំហំ 5,700mAh ហើយនិងមានការគាំទ្រនូវបច្ចេកវិទ្យាសាកឥតខ្សែរ wireless charging ទៀតផង។
Article image
នៅក្នុងរបាយការណ៌នេះ ក៏មានការបង្ហាញថា OPPO X8 Pro នឹងមានការបំពាក់នូវថ្មទំហំ 5,800mAh គាំទ្រនូវកម្លាំសាកឥតខ្សែរ 50W wireless charging ផងដែរ។ ស្មាតហ្វូនទាំងពីរនេះ នឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាក 80W wired charging ហើយបន្ថែមពីនេះ ក៏មានទម្លាយថា នៅលើស្មាតហ្វូនទាំងពីរនេះ ថែមទាំងមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP69 និងប៊ូតុង Alert Slider រួមជាមួយនិង Camera control button ដូច iPhone 16 Series ផងដែរ។
ការបែកធ្លាយថ្មីបង្ហាញថា OPPO Find X8 មានការឌីស្សាញម៉ូឌុលកាមេរ៉ាដូច OnePlus Open អញ្ចឹង