ស្វែងរកពួកយើង:

ការបែកធ្លាយថ្មីបញ្ជាក់ថា Huawei Mate X7 គឺមានការ Upgrade ខ្លាំង ប្រៀបធៀបទៅនឹងជំនាន់មុន

ដោយ

Koun Jab Luffy

16 កក្កដា 2025 08:26 ព្រឹក

អាន 2 នាទី

Article image
Mate X6 គឺជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ដែលត្រូវបានក្រុមហ៊ុននេះប្រកាសចេញនៅលើទីផ្សារកាលពីខែវិច្ឆិកាឆ្នាំមុន នឹងមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុននេះបានត្រៀមខ្លួនបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនថែមទៀតហើយ ដោយម៉ូដែលថ្មីនេះ គឺមានឈ្មោះថា Mate X7។ ជាមួយនិងដំណឹងថ្ងៃនេះ ក៏មានការបញ្ចេញនូវព័ត៌មានលំអិតជាច្រើនរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះផងដែរ។
តាមរយៈនៃការបែកធ្លាយខាងលើនេះ ស្មាតហ្វូនអេក្រង់បត់បាន Mate X7 នេះ គឺមានការបំពាក់នូវអេក្រង់ខាងក្នុងមានទំហំ 7.95-អ៊ីង LTPO OLED បង្ហាញចេញបាន "2K" គាំទ្រដោយកញ្ចក់ ultra-thin glass ដែលមានកម្រិតរឹងមាំបំផុត។ នៅលើស្មាតហ្វូននេះក៏មានការការបំពាក់នូវបច្ចេកវិទ្យាការពារទឹកផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់នោះទេ។ សម្រាប់រូបរាង ទូទៅវិញស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានការឌីស្សាញថ្មីបែប ultra-thin book-style foldable។
Article image
និយាយពីកាមេរ៉ាថតរូបវិញ ក្រុមហ៊ុនផលិតស្មាតហ្វូនជំនាន់ថ្មីនេះ គឺបានធ្វើតេស្តទៅលើសិនស័រចំនួន 2 ផ្សេងគ្នា ដោយគ្រាប់ទីមួយមានទំហំ 50MP សិនស័រ 1/1.56-អ៊ីង ខណៈដែលមួយគ្រាប់ទៀត 50MP សិនស័រ 1/1.3-អ៊ីង ហើយសិនស័រទាំងពីរនេះ គឺមានការគាំទ្រដោយ physical variable aperture ដូចគ្នា។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវសិនស័រ 50MP periscope telephoto ជាមួយនិងមុខងារ with macro ហើយនិង multi-spectral camera ទៀតផង។
Article image
ដូច្នេះផ្អែកទៅលើការទម្លាយខាងលើនេះ បង្ហាញថា Mate X7 គឺមានការអាប់ដែតខ្លាំងប្រៀបធៀបជាមួយនិងជំនាន់មុន។ ប៉ុន្តែទោះបីជាមានការទម្លាយខាងលើនេះក៏ដោយ គេនៅមិនទាន់មានការបញ្ជាក់ច្បាស់ពីស្មាតហ្វូនអេក្រង់បត់បានថ្មីនេះនៅឡើយទេ។