ស្វែងរកពួកយើង:

ការបែកធ្លាយថ្មីមួយបាននិយាយថា Huawei Mate 70 Series នឹងមានពណ៌ថ្មីបន្ថែមទៀតឈ្មោះថា Dark Colors

ដោយ

Koun Jab Luffy

14 សីហា 2024 09:50 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 Series បានត្រៀមខ្លួនក្នុងការបង្ហាញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះហើយ។ នៅមុនការប្រកាសចេញជាផ្លូវការនេះ មានការបែកធ្លាយមួយបាននិយាយថា ស្មាតហ្វូនលំដាប់ថ្នាក់ Flagship នេះ នឹងមានការប្រើប្រាស់នូវជម្រើសពណ៌ថ្មី ដែលប្លែកពីម៉ូដែលជំនាន់មុន។
បើតាមអ្នកទម្លាយ @FixedFocus បាននិយាយថា ក្រុមហ៊ុន Huawei បានជ្រើសរើសនូវពណ៌ Dark Colors ជា Theme សម្រាប់ស្មាតហ្វូននៅក្នុងឆ្នាំនេះ។ ភាគច្រើនស្រមោលរបស់ស្មាតហ្វូននេះគឺប្រើប្រាស់នូវពណ៌ទឹកប្រាក់ ខ្មៅ ខៀវ និងបៃតង។
Article image
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះ អាចនឹងប្រើប្រាស់នូវពណ៌ដូចគ្នាសម្រាប់ស្មាតហ្វូន Huawei Mate 70 Series នេះ។ បើមើលទៅលើស្មាតហ្វូន Mate 60 Series ដែលបានបង្ហាញខ្លួនកន្លងមក គឺមានភ្ជាប់ជាមួយនូវជម្រើស 4 ពណ៌រួមមានដូចជា Yachuan Green, Baisha Silver, Nannuo Purple និង Yadan Black។ ក្រុមហ៊ុន Huawei អាចនឹងប្តូរពីពណ៌ស្វាយទៅកាន់ពណ៌ Classy Dark Blue Shade សម្រាប់ស្មាតហ្វូន Mate 70 Series នេះ។ ក្រៅពីនេះ ក្រុមហ៊ុននេះអាចនឹងនាំយកនូវពណ៌ថ្មីៗជាច្រើនទៀតសម្រាប់ស្មាតហ្វូន Mate ជំនាន់ថ្មីខាងមុខនេះ។
Article image
នៅក្នុងការព្យាករណ៍ជាច្រើនកន្លងមកបាននិយាយថា ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ។ សម្រាប់ពណ៌នោះ ក្រុមហ៊ុននេះ មិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ។ ក្រៅពីស្មាតហ្វូននេះ ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវផលិតផលជាច្រើនទៀតដូចជា Huawei Watch GT 5, Sound Joy 2 និង X Speakers ដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ New Product ខាងមុខនេះ។ព្រឹត្តិការណ៍នេះអាចនឹងធ្វើឡើងនៅក្នុងខែកញ្ញាខាងមុខនេះ។
Article image
គួរបញ្ជាក់ផងដែរថា ក្នុងពេលនេះ ស្មាតវ៉ច Huawei Watch GT5 Series បានបង្ហាញខ្លួននៅលើវេបសាយជាច្រើនរបស់ចិន និងវេបសាយសកលជាច្រើនទៀត។ Huawei Watch GT5 Series ក៏អាចនឹងតម្លើងមកស្រាប់ជាមួយនឹង HarmonyOS NEXT Software System និងមុខងារពិសេសៗជាច្រើនទៀត៕
ការបែកធ្លាយថ្មីមួយបាននិយាយថា Huawei Mate 70 Series នឹងមានពណ៌ថ្មីបន្ថែមទៀតឈ្មោះថា Dark Colors