ស្វែងរកពួកយើង:

ការប្រគល់ឡានអគ្គិសនី Onvo L90 បំបែកកំណត់ត្រាថ្មីឈានដល់ 10,000 គ្រឿង គិតត្រឹមខែសីហានេះ

ដោយ

Koun Jab Luffy

30 សីហា 2025 03:39 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ Onvo ដែលជាក្រុមហ៊ុនសម្ព័ន្ធ Nio Inc បានប្រកាសថា ខ្លួនបានបំបែកកំណត់ត្រាថ្មីទៅលើការដឹកជញ្ជូន L90 ដែលជាឡានអគ្គិសនី SUV ម៉ូដែលប្រណិតរបស់ខ្លួនឈានដល់ 10,000 គ្រឿងហើយ គិតត្រឹមថ្ងៃនេះ។ ព័ត៌មានថ្មីនេះ ត្រូវបានប្រកាសឡើងដោយលោក Shen Fei ដែលជាអគ្គនាយកក្រុមហ៊ុននេះ នៅក្នុងព្រឹត្តិការណ៌តាំងពិពណ៌ឡាន  Chengdu Auto Show 2025។ ជាមួយគ្នានេះ លោក Qin Lihong ដែលជាសហស្ថាបនិកក្រុមហ៊ុន Nio Inc ក៏បានរៀបចំពិធីប្រគល់ឡាន L90 ដែលមានលេខ 10,000th ជូនដល់តារាសំដែង Guo Tao នៅព្រឹត្តិការណ៌ Chengdu auto show នេះផងដែរ។
Article image
សូមជំរាបថា ក្រុមហ៊ុន Onvo បានចាប់ផ្តើមធ្វើការដឹកជញ្ជូនឡានដំបូងរបស់ខ្លួន L60 midsize SUV កាលពីខែកញ្ញាឆ្នាំ 2024  កន្លងទៅជាមួយនិងតួរលេខ 10,528 គ្រឿងគិតត្រឹមខែធ្នូឆ្នាំ 2024។ នៅថ្ងៃនេះនៅព្រឹត្តិការណ៌ Chengdu auto show 2025 ក្រុមហ៊ុននេះ ក៏បានបន្តប្រកាសចេញនូវម៉ូដែលថ្មី L90 ជម្រើស 7 កៅអីថែមទៀតផងដែរ។ គួរបញ្ជាក់ថា Onvo បានប្រកាសចេញជាផ្លូវការណ៌ L90 នេះថ្ងៃទី 31 កក្កដា នឹងបានធ្វើការដឹកជញ្ជូនឡាននេះជូនអតិថិននៅមួយថ្ងៃបន្ទាប់គឺ 1 សីហា។សម្រាប់ L90 ដែលកំពុងតែដាក់លក់នេះ គឺមានតែ 6 កៅអីប៉ុណ្ណោះ! សម្រាប់ម៉ូដែលថ្មី 7 កៅអី នឹងមានការដឹកជញ្ជូននៅចុងខែកញ្ញាខាងមុខ។
Article image
កាលពីខែមុននេះ តាមសេចកត្តីរាយការណ៌របស់បណ្តាញផ្សព្វផ្សាយក្នុងស្រុកចិនមួយ ដែលបានដកស្រង់ប្រសាសន៌របស់លោក Shen បានអោយដឹងថា ក្រុមហ៊ុននេះ គឺមានគោលដៅដឹកជញ្ជូនឡាន L90 នេះ អោយបាន 10,000 គ្រឿងនៅត្រឹមខែសីហា។ នៅថ្ងៃនេះ មានសេចក្តីរាយកាណ៌ថ្មីថា Onvo L90 ប្រហែលក្លាយជាឡានដែលលក់ដាច់ជាងគេរបស់ Nio Inc ថែមទៀតផង។
Article image