
Galaxy S26 Ultra ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាស្មាតហ្វូនស៊េរីថ្មីថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Samsung នោះ ត្រូវបានគេឃើញថា បានក្លាយជាប្រធានបទល្បីបំផុតរបស់សារព័ត៌មានជាច្រើន ហើយពេលនេះ មានដំណឹងថា ស្មាតហ្វូននេះ ក៏មានការ upgrade ទៅលើប៊ិច S Pen ទៀតផង។ បន្ទាប់ពីការសម្រចចិត្តការបោះបង់ចោលនូវមុខងារ Bluetooth និង Air Actionsរបស់ក្រុមហ៊ុន Samsung នៅលើលើប៊ិច S Pen របស់ស្មាតហ្វូន S25 Ultra នោះ នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយបាន បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាង្បូងនេះ បានដោះស្រាយទៅលើបញ្ហា S Pen ដែលនឹងមានការប្រើប្រាស់ស្រួលជាងមុន។
តាមការបញ្ជាក់ចេញពីអ្នកទម្លាយ @PandaFlashPro នៅលើបណ្តាញសង្គម X នោះ បាននិយាយថា ក្រុមហ៊ុន Samsung ក៏បានធ្វើការនៅលើ S Pen ឬ Digitizer Technology ដែលត្រូវបានឌីស្សាញសម្រាប់ដោះស្រាយទៅលើ Interference ដែលបណ្តាលមកពី Magnetic Cases និង Accessories នោះ។ អស់រយៈពេលជាង 1 ទសវត្សន៍មកហើយ អ្នកប្រើប្រាស់ជាច្រើនស្មាតហ្វូន Galaxy Note និង Ultra បានដោះស្រាយទៅលើបញ្ហាជាច្រើនប៊ិច Stylus ដូចជា Dead zones ឬ Inconsistent Sensitivity ដែលពាក់ព័ន្ធទៅនឹង Magnetic Wallets, Cases ឬ Qi2 Wireless chargers។

នៅក្នុងពេលបច្ចុប្បន្ននេះ សម្រាប់ស្មាតហ្វូន Flagship មិនមានបំពាក់នូវ Magnets នោះទេ ដូច្នេះ ដើម្បីដោះស្រាយទៅលើបញ្ហា Interference គឺតម្រូវអោយអ្នកប្រើប្រាស់ជាច្រើនពឹងផ្អែកនៅលើ Magnetic Cases។ ដូចគ្នានេះដែរ ប្រសិនបើក្រុមហ៊ុន Samsung អាចដោះស្រាយទៅលើបញ្ហានេះបាន ស្មាតហ្វូន Flagship ជំនាន់ថ្មីនេះ អាចនឹងដាក់បញ្ចូលនូវ Magnets—ដោយលុបបំបាត់នូវតម្រូវការទៅលើ Accessories នេះបាន។
ប្រភពខាងលើនេះបន្តថា ជាមួយនិងវត្តមានស្មាតហ្វូន Galaxy Z Fold 7 ដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked របស់ក្រុមហ៊ុន Samsung នៅថ្ងៃទី 9 ខែកក្កដាឆ្នាំ 2025 នេះនៅក្នុងទីក្រុងញ៉ូវយ៉កឆាប់ៗនេះ ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាស្រដៀងគ្នានេះដែរ។ ស្មាតហ្វូន Fold 7 មិនមានរន្ធសម្រាប់ S Pen នោះទេ តែស្មាតហ្វូន Ultra គឺមានរន្ធសម្រាប់ដាក់ប៊ិច S Pen។ ស្មាតហ្វូនថ្មីនេះនឹងមានបំពាក់នូវបន្ទះឈីប 2nm Exynos 2600 chip, 16GB RAM និងថាមពលថ្មក្រោម 5400mAh ៕
