សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត SAIC បានប្រកាសជាផ្លូវការណ៍ថា នៅពេលនេះឡានអគ្គិសនីខ្នាតតូចម៉ាក MG4 Urban មានការផលិតដល់ចំនួនទី 100,000 គ្រឿងហើយ គិតចាប់តាំងពីថ្ងៃប្រកាសចេញ គឺមានរយះពេលប្រមាណជា 8 ខែ។ MG4 Urban គឺជាជំនាន់បន្តពីម៉ូដែល MG4 ដែលបានប្រកាសចេញលក់នៅទីផ្សារប្រទេសចិន។ ជាពិសេស MG 4 Urban បានរក្សាចំនួនក្នុងការប្រចាំខែចំនួន 10,000 គ្រឿង សម្រាប់រយះពេល 7 ខែជាប់ៗគ្នាថែមទៀតផង។
MG4 Urban ត្រូវបានផលិតនៅក្នុងរោងចក្រ Ninjing របស់ SAIC ដែលកន្លែងផលិត MG4។ ក្រៅតែពីទីផ្សារប្រទេសចិន ទាំងម៉ូដែល MG 4 និង MG 4 Urban ត្រូវបានក្រុមហ៊ុននាំចេញទៅលក់នៅទីផ្សារបណ្តាប្រទេសមួយចំនួនផងដែរ។ នៅទីផ្សារប្រទេសចិន MG 4 Urban ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃចាប់ពីខ្ទង់ $10,100 ដល់ $15,100 តាមជម្រើស Option ដែលតម្លៃនេះ គឺធូរជាងតម្លៃរបស់ MG4 ដែលចេញលក់កាលពីឆ្នាំ 2022 ដោយមានតម្លៃចាប់ពីខ្ទង់ $19,100 ដល់ $27,500។
ឡានអគ្គិសនីខ្នាតតូច ឬ Compact-hatchback EV ស៊េរីថ្មីនេះ មានជម្រើសម៉ូដែលបើកបរ RWD និង AWD ដែលដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកម្លាំង 120kW (161hp) បំពាក់នៅផ្នែកខាងមុខ។ ផ្នែកកាប៊ីងក្នុងរបស់ MG 4 Urban មានការឌីស្សាញឡើងថ្មីកាន់តែមានភាពប្រណីត និងផាសុខភាពក្នុងការបើកប។ ក្នុងនោះសម្រាប់កៅអីមានបំពាក់មកជាមួយមុខងារម៉ាស្សា 8 ចំនុច, មុខងារក្តៅត្រជាក់ រួមនឹងមុខងារដាក់ជើងសម្រាក់ 4-ways power leg rest។ រីនៅលើតាបឡូផ្នែកកណ្តាលមានបំពាក់អេក្រង់កម្សាន្តទំហំ 15.6-inch កម្រិតបង្ហាញច្បាស់ដល់ 2.5K និងគាំទ្រការបញ្ជាដោយប្រើសំឡេងដ៏ឆ្លាតវៃគាំទ្រដោយបញ្ញាសប្បនិមិត្ម Doubao 3.0 AI model។
MG 4 Urban គឺជាម៉ូដែលដំបូងដែលប្រើប្រាស់កញ្ចប់ថ្មអគ្គិសនីប្រភេទ Liquid-solid-state battery ដែលត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន SAIC-Qingtao ដែលជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគទុនរួមគ្នារវាង SAIC និង Qingtao (Kunshan) Energy Development Group។ ដោយម៉ូដែល Top-trim បំពាក់ដោយកញ្ចប់ថ្មទំហំ 53.9kWh សាកភ្លើងពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 530km តាមស្តង់ដារ CLTC។
ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ MG 4 Urban គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា Horizon Robotics’ L2+ intelligent driving solution ដែលមានរួមបញ្ចូលមកជាមួយមុខងារសំខាន់ៗដូចជា Highway Navigation on Autopilot (NOA), automatic highway overtaking, lane keeping, turn-signal lane changes, automatic front-entry parking, DIY parking mode, parking speed adjustment, dead-end road parking, low-speed parking spot detection, និង smartphone-vehicle parking visualisation ជាដើម៕