ស្វែងរកពួកយើង:

ការផលិតឡានអគ្គិសនីរបស់ក្រុមហ៊ុន Nio បានឈានដល់ចំនួន 800,000th គ្រឿងហើយ

ដោយ

Koun Jab Luffy

24 កក្កដា 2025 04:08 ល្ងាច

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីដែលចេញផ្សាយនៅថ្ងៃនេះ បាននិយាយថា ការផលិតឡានអគ្គិសនីរបស់ Nio បានឈានដល់ចំនួន 800,000th គ្រឿងហើយក៏នឹងបន្តឡើងដល់ 1 លានគ្រឿងឆាប់ៗនេះទៀតផង។ បើតាមសេចក្តីរាយការណ៌របស់ក្រុមហ៊ុននេះ បានបន្ថែមថា ឡានដែលមានលេខរៀងខាងលើនេះ គឺជាម៉ូដែល L90 SUV ដែលជាផលិតផលរបស់ Onvo ក្រុមហ៊ុនបុត្រសម័ន្ធរបស់ Nio ដោយបានរំកិលចេញពីសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ Nio F1 នៅក្រុង Hefei នៃខេត្តអានហួយប្រទេសចិន។
ឡានអគ្គិសនីម៉ូដែល L90 នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 31 ខែកក្កដាខាងមុខនេះ ហើយក៏នឹងមានការដឹកជញ្ជូនអោយអតិថិជននៅ 1 មួយថ្ងៃបន្ទាប់ពីការប្រកាសចេញតែម្តង នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Onvo នាពេលកន្លងមកអ។ បើតាមប្រសាសន៌របស់លោក William Li ដែលជាស្ថាបនិក និងជាអគ្គនាយក ហើយនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nio បានអោយដឹងថា បន្ទាប់ពីការផលិនឈានដល់ 800,000th គ្រឿងនេះ ក្រុមហ៊ុន Nio នឹងបន្តធ្វើការវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗ និងរបកគំហើញថ្មីៗជាច្រើនទៀត ដើម្បីបង្កើនអោយបាន 1 លានគ្រឿងនាពេលខាងមុខ។
Article image
ប្រភពព័ត៌មានាងលើនេះបានបន្តថា រោងចក្រ F3 របស់ Nio នឹងចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើរថយន្តថ្មីរបស់ខ្លួននៅ NeoPark នាខែកញ្ញាខាងមុខនេះហើយ នេះបើតាមការបញ្ជាក់ពីលោក Li កាលពីដើមខែនេះ។ ថ្មីៗនេះ Onvo និង Nio គឺផលិតនៅតែរោងចក្រ F1 មួយប៉ុណ្ណោះ ដែលទីនោះគឺមានការផលិតរថយន្តធន់ស្រាលដំបូងគេនៅក្នុងប្រទេស។ L90 ត្រូវបានក្រុមហ៊ុនផលិតចេញតាមរយៈបច្ចេកវិទ្យា AI self-inspection system ជំនាន់ថ្មីរបស់ Nio ដែលមានឈ្មោះថា Tiantan ដោយមានសមត្ថភាពអាចផលិតរថយន្តបានជាង 1,000 គ្រឿងត្រឹមពេល 3 នាទីប៉ុណ្ណោះ នេះបើតាមការបញ្ជាក់ពី Onvo។
Article image
ក្រុមហ៊ុន Onvo ចាប់ផ្តើមដាក់លក់មុនទៅលើឡានអគ្គិសនី L90 ម៉ូដែល SUV កាលពីថ្ងៃទី 10 ខែកក្កដាកន្លងទៅនេះ ជាមួយតម្លៃ RMB 279,900 យ៉ន់ ដែលប្រហែលជា $39,04 ដុល្លារទៅលើអាគុយទំហំ 85kWh។
Article image
ការផលិតឡានអគ្គិសនីរបស់ក្រុមហ៊ុន Nio បានឈានដល់ចំនួន 800,000th គ្រឿងហើយ