ស្វែងរកពួកយើង:

ការផលិតឡានអគ្គិសនីរបស់ក្រុមហ៊ុន Xpeng បានឈានដល់ 1 លានគ្រឿងហើយ

ដោយ

Koun Jab Luffy

21 វិច្ឆិកា 2025 02:25 រសៀល

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មីនៅពេលនេះ បានបង្ហាញថា ការផលិតឡានអគ្គិសនីរបស់ក្រុមហ៊ុន Xpeng បានឈានដល់ 1 លានគ្រឿងហើយ។ ព័ត៌មានថ្មីនេះ ត្រូវបានប្រកាសឡើយដោយលោក He Xiaopeng នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ នៅក្នុងព្រឹត្តិការណ៌តាំងពិពណ៌ឡាន 2025 Guangzhou auto show ដែលរៀបចំឡើងនៅប្រទេសចិនថ្មីៗនេះ។ ការទទួលបាននូវចំនួន 1 លាននេះ គឺមានរយៈពេលត្រឹម 14 ខែបន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសកន្លងមកថា ការផលិតឈានដល់ 500,000th គ្រឿង។
តាមការបញ្ជាក់ពីលោក He Xiaopeng នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានអោយដឹងទៀតថា Xpeng បានចំណាយពេលដល់ទៅ 82 ខែសម្រាប់ការផលិតបាននូវចំនួន 500,000th នេះ។ សូមជំរាបថា គិត្រឹមដំណាច់ខែតុលានេះ ក្រុមហ៊ុន Xpeng បានប្រគល់ឡានអោយអតិថិជរបស់ខ្លួនបាន 945,588 គ្រឿងហើយនេះបើតាមរបាយការណ៌របស់ CnEVPos។ សម្រាប់ខែតុលាតែមួយ ក្រុមហ៊ុននេះបានប្រគល់ដល់ទៅ 42,013 គ្រឿងដែលបានបំបែកកំណត់ត្រាថ្មីលើកទី 4 សម្រាប់ក្រុមហ៊ុនទៀតផង។
Article image
សូមជំរាបថា កាលពីម្សិលមិញនេះ ក្រុមហ៊ុន Xpeng បានប្រកាសចេញនូវម៉ូដែល X9 MPV EREV នៅលើទីផ្សារប្រទេសចិនផងដែរ ដោយម៉ូដែលនេះ មានតម្លៃចាប់ពី 43,560 ដុល្លារឡើងទៅ។
ការផលិតឡានអគ្គិសនីរបស់ក្រុមហ៊ុន Xpeng បានឈានដល់ 1 លានគ្រឿងហើយ