ស្វែងរកពួកយើង:

ការរចនារូបរាង និងជម្រើសពណ៌របស់ Huawei Mate X7 ត្រូវបានទម្លាយចេញហើយ

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2025 04:39 ល្ងាច

អាន 2 នាទី

Article image
Huawei ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Mate X7 នៅថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2025 នៅប្រទេសចិន។ ដែលស្មាតហ្វូនជំនាន់បត់ជំនាន់ថ្មីនេះ នឹងត្រូវប្រកាសចេញព្រមគ្នាជាមួយនឹងគ្រួសារកំពូលស្មាតហ្វូន Mate 80 Series។ យ៉ាងណាមិញនៅមុនការបង្ហាញខ្លួនផ្លូវការណ៍មកដល់ Huawei បានធ្វើការទម្លាយចេញការរចនារូបរាង និងជម្រើសពណ៌របស់ Mate X7 ជាផ្លូវការណ៍។
តាមរូបរាងដែលបានបង្ហាញចេញមកនេះ សឲ្យឃើញថា Huawei Mate X7 មានជម្រើសពណ៌ស ឈាមជ្រូក និងពណ៌ស្វាយ។ ចំនែកការឌីស្សាញកញ្ចប់លែនកាមេរ៉ាក្រោយ ឃើញថា មានការភាពខុសពីជំនាន់ Mate X6 ដោយប្តូរពីការឌីស្សាញបែបរង្វង់មូលចិតគែមកាមេរ៉ាបែបត្បូងពេជ្រមកជារាងពងក្រពងបញ្ឈរវិញ ខណៈទម្រង់នៃការតំរៀបលែនកាមេរ៉ាទាំងបួន និងអំពូល LED Flash គឺរក្សារដូចគ្នាដដែល។ ជាមួយគ្នានេះ ទៅលើកម្រាស់របស់ Mate X7 ឃើញថាមានសភាពស្តើងជាងកម្រាស់ Mate X6 បន្តិចផងដែរ។ Huawei Mate X7 នឹងបំពាក់នូវបច្ចេកវិទ្យាកញ្ចក់ Kunlun glass ជំនាន់ទីពីរ ហើយើនិងមានប្រព័ន្ធការពារទឹក និងធូលីកម្រិត IP58/IP59។
ហើយបើតាមប្រភពចេញពីគណនី Digital Chat Station បានបង្ហាញពីលក្ខណៈសម្បត្តិមួយចំនួនដែលនឹងមានមកជាមួយ Huawei Mate X7 មានដូចជា ការប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី Kirin 9030 SoC ដែលភ្ជាប់ដោយរ៉េមទំហំធំដល់ 20GB និងអង្គផ្ទុកទិន្នន័យទំហំ 1TB ជាដើម។
Article image
ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ ក៏នឹងបំពាក់ប្រព័ន្ធកាមេរ៉ាដូចគ្នាជាមួយនឹងកំពូលស្មាតហ្វូន Huawei Mate 80 Pro ដែរ ក្នុងនោះមានសែនស័រទំហំ 50MP variable aperture periscope telephoto ហើយនិងមានសែនស័រស្កែនក្រយ៉ៅម្រាមដៃស្ថិតនៅលើគែមខាងស្តាំជាដើម។ Huawei Mate X7 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 25 ខែ វិច្ឆិកា ឆ្នាំ 2026 ដូចនេះសម្រាប់គុណសម្បត្តិលម្អិត និងតម្លៃយើងនឹងបានដឹងនៅថ្ងៃនោះទាំងអស់គ្នា៕
ការរចនារូបរាង និងជម្រើសពណ៌របស់ Huawei Mate X7 ត្រូវបានទម្លាយចេញហើយ