ស្វែងរកពួកយើង:

ការរៀបចំកញ្ចប់លែនកាមេរ៉ាក្រោយរបស់ Xiaomi 15 Ultra ត្រូវបានទម្លាយចេញនៅលើអនឡាញ

ដោយ

Koun Jab Luffy

25 តុលា 2024 08:41 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi នឹងធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 និង 15 Pro នៅចុងខែតុលានេះ។ ដោយឡែកបងធំកំពូលស្មាតហ្វូន Xiaomi 15 Ultra ត្រូវបានគេដឹងថា នឹងបង្ហាញវត្តមាននៅក្នុងខែកុម្ភៈ ឆ្នាំ 2025 ហើយនៅពេលនេះមានការទម្លាយពីរូបភាពរចនាដំបូងរបស់ Xiaomi 15 Ultra រំលេចជាមួយការរៀបចំកញ្ចប់លែនកាមេរ៉ាថ្មីនៅក្នុងរង្វង់កាមេរ៉ាដ៏ធំរបស់ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះ។
បើតាមប្រភពដែលបានទម្លាយរូបភាពដំបូងរបស់ Xiaomi 15 Ultra ប្រាប់ឲ្យដឹងថា សម្រាប់លែនកាមេរ៉ាមួយគ្រាប់ដែលស្ថិតនៅខាងលើ គឺភ្ជាប់ដោយសែនស័រកាមេរ៉ាធំទំហំ 200MP ជាប្រភេទ Periscope Telephoto កម្រិត 4.3x optical-zoom និងជាសែនស័រ ISOCELL HP9 របស់ Samsung។
ចំនែកលែនកាមេរ៉ាទាំងបីគ្រាប់ដែលបានដំរៀបផ្តេកជាជួរបន្ទាត់ខាងក្រោមមានដូចលែនកាមេរ៉ាគោលភ្ជាប់ដោយសែនស័រទំហំ 50MP, លែនកាមេរ៉ា Ultra-wide ភ្ជាប់ដោយសែនស័រទំហំ 50MP និងលែនកាមេរ៉ា Telephoto កម្រិត 2x ទំហំ 50MP។ ចំនែកលែនកាមេរ៉ាសែលហ្វីវិញត្រូវបានគេដឹងថា គឺមានទំហំ 32MP។
កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra ក៏ត្រូវបានគេដឹងថាផងដែរថា នឹងបំពាក់នូវអេក្រង់ទំហំ 6.7-inch ល្បឿន 120Hz ជាបច្ចេកវិទ្យាអេក្រង់ LTPO-OLED ដែលមានការរចនាជាមួយគែមកោងទាំងបួន micro-quad-curved display។
Article image
ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះ ក៏នឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite, មានថ្មទំហំ 6,000mAh គាំទ្រកំលាំងសាកភ្លើង 90W Wired និង 80W Wireless Charging។ បន្ថែមពីនេះ Xiaomi 15 Ultra ក៏នឹងគាំទ្រការដំឡើងមកជាមួយប្រតិបត្តិការ HyperOS2.0 គាំទ្រដោយ Android ចេញពីប្រអប់ថែមទៀងផង៕