
ការលក់ Honor Magic 8 Series កើនឡើងដល់ 1.33 លានគ្រឿងហើយគិតត្រឹមសប្តាហ៌ទី 24 នេះ
បច្ចុប្បន្ននេះ ក្រុមហ៊ុន Honor បានធ្វើការនៅលើស្មាតហ្វូន Flagship ជាច្រើន ខណៈដែលស្មាតហ្វូនជំនាន់ថ្មី Magic 8 Series ក៏បានបន្តមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លានៅលើទីផ្សារ ដោយពេលនេះ គឺមានចំនួនកើនឡើងនៃការលក់ដល់ទៅ 1.33 លានគ្រឿង នៅក្នុងសប្តាហ៍ទី 24 នៅឆ្នាំនេះ។ តាមការបញ្ជាក់ចេញពីអ្នកទម្លាយ RDObservation នៅលើ Weibo បានបញ្ជាក់ថា ការលក់ទៅលើស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 series នៅក្នុងទីផ្សាររបស់ចិន គឺមានចំនួនដល់ទៅ 1.33 លានគ្រឿងហើយ។
ស្មាតហ្វូនលំដាប់ Flagship នេះ គឺមានសមត្ថភាពខ្លាំងក្លាទៅលើកាមេរ៉ា និងមុខងារ AI។ តាមអ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ការលក់សរុបទៅលើស្មាតហ្វូន Magic 8 Series នេះគឺមានចំនួន 1.332 លានគ្រឿង នៅក្នុងសប្តាហ៍ទី 24 ឆ្នាំ 2026 នេះ (ចាប់ពីថ្ងៃទី 8 ខែមិថុនាដល់ថ្ងៃទី 14 ខែមិថុនា)។ ផ្អែកតាមរបាយការណ៍ខាងលើបញ្ជាក់ថា ស្មាតហ្វូនលំដាប់អាជីពនេះ គឺមានកំណើននៃការលក់យ៉ាងខ្លាំងជារៀងរាល់សប្តាហ៍។
តាមការវិភាគកាលពីពេលមុននេះ បានអោយដឹងថា ក្រុមហ៊ុន Honor លក់ស្មាតហ្វូន Magic 8 series បានចំនួន 1.2431 លានគ្រឿងនៅសប្តាហ៍ទី 22 (ថ្ងៃទី 25 ខែឧសភាទៅថ្ងៃទី 31 ខែឧសភានេះ) និងចំនួនប្រហែលជា 1.281 លានគ្រឿងនៅក្នុងសប្តាហ៍ទី 23 (ថ្ងៃទី 1 ខែមិថុនាទៅថ្ងៃទី 7 ខែមិថុនា)។

តួរលេខនេះបង្ហាញថា ស្មាតហ្វូន Magic 8 នេះ មានកំណើននៃការលក់ចំនួន 37900 គ្រឿងនៅក្នុងសប្តាហ៍ទី 23 និងចំនួន 51000 គ្រឿងនៅក្នុងសប្តាហ៍ទី 24 ដែលមានកំនើននៃការលក់ខ្លាំងក្លាមែនទែន។ ស្មាតហ្វូន Honor Magic 8 series នេះទទួលបានការពេញនិយមខ្លាំងដោយសារតែការឌីស្សាញយ៉ាងប្រណិត កាមេរ៉ាខ្លាំងក្លា បន្ទះឈីប និងថ្មខ្លាំងក្នុងការប្រើប្រាស់។ ស្មាតហ្វូន Magic 8 Pro ត្រូវបានគេរាយការណ៍ថា មានមុខងារកាមេរ៉ាជាច្រើន ដែលអាចយកឈ្នះទៅលើ iPhone 17 Pro Max ផងដែរ៕
