
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បាននិយាយថា ការលក់ទៅលើស្មាតហ្វូនស៊េរីថ្មី Huawei Pura 80 Pro គឺបានបំបែកកំណត់ត្រាថ្មីប្រៀបធៀជាមួយការលក់របស់ស្មាតហ្វូន Pura 70 Pro កាលពីឆ្នាំមុន។ ផ្អែកតាមការលើកឡើងខាងលើនេះ បាន បញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ បានយកឈ្នះទៅលើបេះដូងអ្នកប្រើប្រាស់ជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ដោយសារតែកាមេរ៉ាដ៏ខ្លាំងក្លា និងសមត្ថភាពដ៏ខ្លាំងក្លានៅលើស្មាតហ្វូននេះ។
ស្មាតហ្វូនជំនាន់ថ្មី Pura Flagship 2025 របស់ក្រុមហ៊ុន Huawei នេះ គឺមានការលក់កើនឡើងជាងស្មាតហ្វូនជំនាន់មុនដល់ទៅ 160%។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ វាមិនមែនជាត្រកូល Ultra នោះទេក្នុងពេលនេះ។ ទាក់ទងនិងព័ត៌មាននេះ មានការវិភាគមួយបង្ហាញថា ការលក់ស្មាតហ្វូន Huawei Pura 80 series នៅក្នុងរយៈពេល 2 ខែនេះ ដែលម៉ូឌែល Pro គឺមានការពេញនិយមខ្លាំងបំផុត។ ការនាំចេញស្មាតហ្វូននេះមានការកើនឡើង 160% បើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុនរបស់វាដែលលក់នៅក្នុងរយៈពេល 65 ថ្ងៃដំបូងនោះ។ នៅពេលនេះ គឺពិតជាខុសប្លែកពីមុនមែន។

ក្រៅពីស្មាតហ្វូន Pura 80 Pro សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ Pura 80 ក៏មានការកើនឡើង 46% ផងដែរ ប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននេះ នៅក្នុងរយៈពេលនៃការលក់ 20 ថ្ងៃដំបូង។ ស្មាតហ្វូន Pro+ និង Ultra មានការកើនឡើងទៅលើការលក់ 30% ធៀបជាមួយនឹងស្មាតហ្វូន Pura 70 Pro+/Ultra នៅក្នុងរយៈពេល 65 ថ្ងៃដំបូង។

សូមជំរាបថា នៅក្នុងរយៈពេល 2 ឆ្នាំនេះ ក្រុមហ៊ុន Huawei បានបង្កើនទៅលើផែនការនៃការលក់ស្មាតហ្វូន Flagship របស់ខ្លួនទៅកាន់ទីផ្សារអ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ ក្រុមហ៊ុននេះ គឺមិនត្រឹមតែផ្តល់នូវប្រូម៉ូសិនជាច្រើននោះទេ គឺថែមទាំង មានការចុះតម្លៃយ៉ាងពិសេសផងដែរ។ គួរបញ្ជាក់ផងដែរថា Mate 80 Series ដែលគ្រោងនឹងចេញលក់ឆាប់ៗនេះដែរនោះ ក៏ជាស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យាអស្ចារ្យជាច្រើនផងដែរ ដែលក្នុងនោះ មានដូចជា Cooling Fan Technology និងកាមេរ៉ាដ៏ខ្លាំងក្លាជាដើម៕
