ស្វែងរកពួកយើង:

ការលក់ Huawei Pura 80 Series បានបំបែកកំណត់ត្រាថ្មីមិនគួរអោយជឿ

ដោយ

Koun Jab Luffy

08 កក្កដា 2025 08:00 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមិថុនា ឆ្នាំ 2025 កន្លងទៅនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Pura 80 Series របស់ខ្លួន ហើយត្រឹមតែរយៈពេលមួយខែប៉ុណ្នោះ ការលក់ស្មាតហ្វូនជំនាន់ថ្មីនេះ ទទួលបាននូវចំនួនការលក់ច្រើនមែនទែន។ យោងតាមព័ត៌មានលម្អិតបែកធ្លាយជាច្រើនថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនលំដាប់ Flagship នេះ គឺលក់បានដល់ទៅ 200,000 គ្រឿង។ ប៉ុន្តែសម្រាប់តួរលេខជាក់លាក់របស់ស្មាតហ្វូននេះនៅមិនទាន់ច្បាស់នោះទេ។
បើអ្នកទម្លាយ @RDobservation ដែលបញ្ជាក់នៅលើ Weibo បានអោយដឹងថា ការលក់ទៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 series នេះ គឺកើនឡើងដល់ទៅ  200,000 នៅក្នុងពេល 15 ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបង្ហាញខ្លួននៅថ្ងៃទី 28 ខែមិថុនាកន្លងទៅនេះ។ ប្រសិនបើនេះ ព័ត៌មាននេះ គឺជាការពិតនោះ តួរលេខនេះ គឺប្រហែលជា 50% នៃការលក់ទៅលើស្មាតហ្វូន Pura 70 Series នៅក្នុងរយៈពេលដូចគ្នា។ នៅក្នុងចំណោមតួរលេខនោះ ការលក់ស្មាតហ្វូន Pura 80 Pro/Pro+ គឺមានប្រហែលជា 60% នៃការលក់ដ៏ច្រើននេះ។
Article image
សម្រាប់ព័ត៌មានជាច្រើនទៀតទម្លាយថា ស្មាតហ្វូន Huawei Pura 80 Pro គឺមានការលក់ច្រើនជាងមុនដល់ទៅ 160% នៅក្នុងពេលដូចគ្នា។ ស្មាតហ្វូននេះ មានការកើនឡើង 60% បើធៀបទៅនឹងឆ្នាំមុននេះ។ នៅក្នុងរបាយការណ៍មួយបញ្ជាក់ថា ហាង offline ជាច្រើនលក់បានច្រើនជាង 50 គ្រឿងទៅលើស្មាតហ្វូន  Pura 80 Pro នៅថ្ងៃលក់ដំបូងរបស់ស្មាតហ្វូននេះ។
Article image
បន្ថែមពីនេះ ក្រុមហ៊ុន Huawei ក៏បានត្រៀមស្តុកអោយបានគ្រប់គ្រាន់ទៅនឹងតម្រូវការរបស់អតិថិជនផងដែរ។ មានការបញ្ជាក់ថា ក្រុមហ៊ុនHuawei បានពង្រឹងទៅលើចំនួនស្តុកអោយបានគ្រប់គ្រាន់សម្រាប់ស្មាតហ្វូន Pura 80 Pro និង Ultra នៅក្នុងឆ្នាំនេះ។ ប្រភពផ្គត់ផ្គង់ជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Huawei ក៏បានពង្រឹងទៅលើសមត្ថភាពនៃបន្ទះឈីប Kirin 5G 9020 chip version អោយកាន់តែខ្លាំងក្លាជាងមុនផងដែរដើម្បីទាក់ទាញអតិថិជន៕
ការលក់ Huawei Pura 80 Series បានបំបែកកំណត់ត្រាថ្មីមិនគួរអោយជឿ