
បន្ទាប់ពីការប្រកាសចេញជាផ្លូវការណ៌រួចមក iQOO 15 ត្រូវបានគេឃើញថា មានការពេញនិយមខ្លាំងនៅលើទីផ្សារប្រទេសចិន ដោយថែមទាំងបំបែកកំណត់ត្រាថ្មីទៅលើប្រវត្តិសាស្ត្រនៃការលក់រយៈពេលត្រឹមតែ 1 នាទីប៉ុណ្ណោះ។ យោងតាមក្រុមហ៊ុន iQOO បានអោយដឹងថា ការលក់ស្មាតហ្វូនថ្មីនេះ គឺពិតជាលឿនមែនទែន ដោយត្រឹមតែ 30 នាទី គឺលក់លើសចំនួនដែល iQOO 13 លក់ពេញមួយថ្ងៃថែមទៀតផង។ ការទទួលបាននូវលទ្ធផលល្អបែបនេះ គឺដោយសារតែស្មាតហ្វូននេះមានលក្ខណៈសម្បត្តិល្អ និងមានតម្លៃសមរម្យ អាចប្រកួតប្រជែងជាមួយនិងម៉ូដែលប្រណិតបាន។
iQOO 15 មានតម្លៃចាប់ពី 4,199 យ៉ន់ដែលប្រហែល $589 ប៉ុណ្ណោះ។ សម្រាប់ម៉ូដែលពិសេស Honor of Kings 10th Anniversary Collector’s Edition ទំហំ 16GB + 512GB វិញ គឺមានតម្លៃ 5,499 យ៉ន់ ប៉ុន្តែលក់អស់ភ្លាមៗ។ ក្រុមហ៊ុននឹងមានលក់ជាថ្មីនៅថ្ងៃទី 24 ខែតុលាខាងមុខ។ iQOO 15 ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 មានការគាំទ្រដោយឈីប Q3 gaming និងក៏ដូចជាការពង្រឹងទៅលើក្រាហិកថែមទៀតផង។

ស្មាតហ្វូននេះមានអេក្រង់ល្បឿន 144FPS បង្ហាញបានកម្រិត 2K ដែលពិសសបំផុតទៅលើការលេងហ្គេម។ក្រុមហ៊ុន iQOO បាននិយាយថា អេក្រង់ស្មាតហ្វូននេះអាចរត់ជាមួយល្បឿន 120FPS ray tracing ទៀតផង។ និយាយពីកាមេរ៉ាវិញ នៅលើ iQOO 15 មានការប្រើប្រាស់នូវឡែន 3x periscope telephoto lens គាំទ្រដោយសិនស័រ Sony IMX882 sensor (1/1.95″) ហើយថែមទាំងអាចហ៊្សូមបាន 100x digital zoom។
និយាយពីអេក្រង់វិញ នៅលើស្មាតហ្វូននេះមានទំហំ 6.85 អ៊ីងគាំទ្រដោយកញ្ចក់ 2K Samsung Everest AMOLED display ម៉ូដែល M14 ទ្រទ្រង់ជាមួយពន្លឺ 6,000 nits of peak brightness និងមានការបញ្ជាក់ពីស្ថាប័ន TÜV Rheinland ទៅលើប្រព័ន្ធការពារភ្នែកថែមទៀតផង។ ស្មាតហ្វូននេះមានថ្មទំហំ 7,000mAh ដែលជាសទំហំធំបំផុតសម្រាប់ flagship phone ហើយថ្មនេះក៏មានការគាំទ្រដោយកម្លាំងសាក 100W wired និង 40W wireless charging support ផងដែរ។
