ស្វែងរកពួកយើង:

ការលក់ដំបូងរបស់ Redmi K70 Ultra បំបែកកំណត់ត្រាថ្មីដោយប្រើពេលត្រឹមតែ 3 ម៉ោងប៉ុណ្ណោះ

ដោយ

Koun Jab Luffy

24 កក្កដា 2024 06:48 ព្រលប់

អាន 2 នាទី

Article image
កាលពីថ្ងៃទី 19 ខែកក្កដានេះ ក្រុមហ៊ុន Redmi បានប្រកាសចេញនូវស្មាតហ្វូន  Redmi K70 Ultra ជាមួយនឹងស្មាតហ្វូនបត់បានជំនាន់ថ្មី Xiaomi Mix Fold 4 និង Mix Flip នៅលើទីផ្សារប្រទេសចិន។ នៅថ្ងៃទី 20 ខែកក្កដា ដែលមួយថ្ងៃបន្ទាប់ ក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមលក់ដំបូងទៅលើស្មាតហ្វូននេះ។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូន  K70 Ultra នេះ គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារ។
ក្រុមហ៊ុន Redmi បានបញ្ចេញនូវរូបភាព poster ដើម្បីបញ្ជាក់អំពីភាពជោគជ័យនៃការលក់ទៅលើស្មាតហ្វូន Redmi K70 Ultra នេះ ជាលើកដំបូង។ ស្មាតហ្វូននេះ បានក្លាយជាជើងឯកនៃការលក់ដែលបំបែកទៅលើកំណត់ត្រានៃការលក់ដំបូងនៅក្នុងឆ្នាំ 2024 នេះ នៅក្នុងពេលសម្ពោធបានតែ 3 ម៉ោងប៉ុណ្ណោះ។ តួរលេខនេះ បានបង្ហាញអំពីការលក់ដ៏ខ្លាំងក្លារបស់ស្មាតហ្វូន K70 Ultra នេះ ហើយស្មាតហ្វូននេះ ក៏មានការចាប់អារម្មណ៍ខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ។ បន្ថែមពីនេះទៀត ស្មាតហ្វូននេះក៏ទទួលបាននូវការទិញច្រើនជាងគេនៅគ្រប់ platforms អនឡាញទាំងអស់។
ស្មាតហ្វូន Redmi K70 Ultra នេះមានតម្លៃ 2,599 យ៉ន់ សម្រាប់ទំហំ 12GB+256GB។ សម្រាប់ទំហំ 12GB+512GB, 16GB+512GB និង 16GB+512GB editions នេះគឺមានតម្លៃ 2,899 Yuan (~$400), 2,899 Yuan (~$440)និង 3,199 Yuan (~$495)។ ស្មាតហ្វូននេះមានពណ៌ Ink Feather (black), Clear Snow (white) និង  Ice Glass (purple។ ស្មាតហ្វូន Redmi K70 Ultra Champion Edition នេះមានការឌីស្សាញដែលជម្រុញចេញពី Lamborghini ហើយសម្រាប់ទំហំ 24GB+1TB គឺមានតម្លៃ 3,999 យ៉ន់ (~$550)។ ម៉ូឌែលពិសេសរបស់ចិននេះ អាចរកទិញបាននៅក្នុងប្រទេសចិននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Redmi K70 Ultra នេះ មានអេក្រង់ទំហំ 6.67-អ៊ីង OLED 8T LTPS ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងរត់នៅលើល្បឿន 144Hz refresh rate។ ស្មាតហ្វូននេះ មានបន្ទះឈីប Dimensity 9300+ chip និង D1 graphics chip, LPDDR5x RAM, UFS 4.0 storage និងថាមពលថ្មទំហំ 5,500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន  120W fast charging ។
ស្មាតហ្វូនជំនាន់ថ្មី Redmi K70 Ultra នេះ មានកាមេរ៉ាខាងមុខទំហំ 20-Megapixel និងមានកាមេរ៉ាគោលទំហំ 50-Megapixel ដែលជាសិនស័រ Sony IMX906 គាំទ្រនូវមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8-Mgeapixel ultrawide lens hហើយនិងគ្រាប់ទីបីមានទំហំ 2-megapixel macro។ ស្មាតហ្វូននេះបំពាក់នូវ dual speakers, x-axis linear motor, in-screen fingerprint scanner, IR blaster, គែមធ្វើពីលោហៈ និង IP68 ថែមទៀតផង៕
ការលក់ដំបូងរបស់ Redmi K70 Ultra បំបែកកំណត់ត្រាថ្មីដោយប្រើពេលត្រឹមតែ 3 ម៉ោងប៉ុណ្ណោះ