ស្វែងរកពួកយើង:

ការលក់ដំបូងរបស់ Xiaomi Civi 4 Pro មានសន្ទុះកើនឡើង 200% ប្រៀបធៀបទនឹងកាលក់ស្មាតហ្វូនជំនាន់មុន

ដោយ

Koun Jab Luffy

27 មីនា 2024 08:40 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការបែកធ្លាយជាច្រើននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ នៅពេលនេះ ក្រុមហ៊ុន Xiaomi បានប្រកាសបង្ហាញនូវស្មាតហ្វូន Civi 4 Pro នៅក្នុងប្រទេសចិនហើយ។ ខុសប្លែកពីស្មាតហ្វូន Civic ជំនាន់មុននេះ ស្មាតហ្វូន Civi 4 Pro នេះមានកម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយនឹងបន្ទះឈីបជំនាន់ថ្មីចុងក្រោយបំផុត Snapdragon 8s Gen 3។ កាលពីម្សិលមិញនេះ ស្មាតហ្វូននេះ បានលក់ជាលើកដំបូងបំផុតនៅលើទីផ្សារក្នុងប្រទេសចិន ជាមួយនិងការទាក់ទាញខ្លាំងមែនទែន។
ក្រុមហ៊ុន Xiaomi បានបង្ហោះនៅលើ Weibo ដោយបានបញ្ជាក់ថា ការលក់ថ្ងៃដំបូងទៅលើស្មាតហ្វូន Civi 4 Pro គឺមានការកើនឡើង 200% ប្រៀបធៀបជាមួយស្មាតហ្វូន Xiaomi Civi 3 ដែលមានវត្តមានកាលពីឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា តួរលេខនៃស្មាតហ្វូន Civi 4 Pro នេះ គឺលក់ត្រឹមតែ 10 នាទីប៉ុណ្ណោះ។ បើមើលទៅលើតម្លៃវិញ ស្មាតហ្វូនថ្មីនេះ គឺមានតម្លៃ 2,999 យ៉ន់ ($415) សម្រាប់ទំហំ 12GB+256GB និងតម្លៃ 3,299 យ៉ន់ ($460) សម្រាប់ទំហំ 12GB+512GB ហើយនិងតម្លៃ  3,599 យ៉ន់ (~$500) ទៅលើទំហំ 16GB+512GB។
Article image
ស្មាតហ្វូន Xiaomi Civi 4 Pro មានអេក្រង់ទំហំ 6.55-អ៊ីង AMOELD CSOT C8 display និងមានការឌីស្សាញជាមួយនឹងអេក្រង់គែមកោង។ អេក្រង់នេះ មានសមត្ថភាពអាចទ្រទ្រង់បានកម្រិត 1.5K resolution ល្បឿន 120Hz refresh rate និងមានពន្លឺ 3000nits។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខភ្លោះទំហំ 32-Megapixel និងមួយគ្រាប់ទៀតមានទំហំ 32-Megapixel ultra-wide lens។ ស្មាតហ្វូន Civi 4 Pro មានកាមេរ៉ាខាងក្រោយទំហំ 50-Megapixel OmniVision OV50E គាំទ្រនូវ នឹងមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 12-Megapixel ultra-wide lens ហើយនិងគ្រាប់ទីបីមានទំហំ 50-Megapixel Telephoto មានមុខងារហ៊្សូមបាន 2x optical zoom ថែមទៀតផង។
Article image
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ក៏មានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 និងមានរ៉េមទំហំ LPDDR5x RAM ហើយនិងអង្គចងចាំទំហំ UFS 4.0 storage និងថាមពលថ្មទំហំ 4,700mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 67W fast charging។ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃ និងមានគែមធ្វើពីលោហធាតុ ហើយនិងមានផ្ទៃបំភាយកំដៅ 4184mm2 heat dissipation រួមជាមួយនិងសិនស័រ IR Blaster និង linear motor ផងដែរ ។ ស្មាតហ្វូននេះ ដំណើរការនូវ HyperOS នៅលើ Android 14 ផងដែរ។ ប្រទេសឥណ្ឌា នឹងក្លាយជាទីផ្សារមួយទៀតដែលនឹងទទួលបាននូវស្មាតហ្វូន Civi 4 Pro ផងដែរ។ ស្មាតហ្វូននេះ អាចនឹងមានឈ្មោះហៅថា Xiaomi 14 Lite នៅក្នុងប្រទេសឥណ្ឌា៕