ស្វែងរកពួកយើង:

ការលក់នាឡិកាឆ្លាតវៃ Huawei និង Xiaomi កើនឡើង 53% នៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 នេះ

ដោយ

Koun Jab Luffy

08 កក្កដា 2025 08:49 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei និងXiaomi សម្រេចបាននូវកំណើននៃការលក់ខ្ពស់នៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 នេះទៅលើការលក់នាឡិកាឆ្លាតវៃ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនទាំងពីរនេះ ចាប់យកនូវចំណែកទីផ្សារយ៉ាងធំទៅលើស្មាតវ៉ចឆ្លាតវៃនេះដែលមានការកើនឡើងទៅលើការនាំចេញដល់ទៅ 53% ធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន Counterpoint ទើបតែបញ្ចេញនូវរបាយការណ៍នៃការលក់ស្មាតវ៉ចទីផ្សារសកលសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 ខណៈពេលដែលក្រុមហ៊ុន Huawei និង Xiaomi មានភាពលេចធ្លោខ្លាំងជាងគេ។ ខណៈពេលដែលក្រុមហ៊ុន Apple ស្ថិតនៅចំណាត់ថ្នាក់កំពូលនោះ ក្រុមហ៊ុនទាំងពីរនេះ គឺជាលក់ស្មាតវ៉ជបានច្រើនខ្លាំងសម្រាប់ត្រីមាសទី 1 នេះ។
ក្រុមហ៊ុនផលិតស្មាតវ៉ច Apple មានកំណើនខ្លាំងដោយសារតែកំណើននៃការប្រើប្រាស់ iOS។ ប៉ុន្តែវាក៏មានក្រុមហ៊ុនជាច្រើនរបស់ចិន ដែលបានចាប់ផ្តើមប្រកួតប្រជែងខ្លាំងទៅលើទីផ្សារស្មាតវ៉ចនេះដែរ។ ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់លេខ 2 ជាមួយនឹងការលក់បានដល់ទៅ 53% ខណៈដែលក្រុមហ៊ុន Xiaomi ជាប់ចំណាត់ថ្នាក់លេខ 3 និងក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់លេខ 4 ជាមួយនឹងការលក់ធ្លាក់ចុះដល់ទៅ 18% ។
Article image
របាយការណ៍នេះ បង្ហាញថា ប្រទេសចិននៅតែមានសន្ទុះខ្លាំងនៅក្នុងទីផ្សារស្មាតវ៉ចសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 នេះ។ តួរលេខនៃការលក់របស់ក្រុមហ៊ុន Huawei និង Xiaomi ពិតជាអស្ចារ្យមែនទែន។ ប្រភពជាច្រើននិយាយថា ប្រទេសចិន គឺមានកំណើនទៅលើការនាំចេញស្មាតវ៉ចនេះបាន 37% ដោយសារតែវត្តមានរបស់ស្មាតវ៉ចថ្មីៗទាំងនេះ។
Article image
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបញ្ចេញនូវស្មាតវ៉ច Watch 5 និង Watch Fit 4 series ដែលទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារនោះ។ ក្រុមហ៊ុននេះ បំពាក់នូវបច្ចេកវិទ្យា  X-TAP technology ដំបូងបំផុតសម្រាប់តាមដានទៅលើសុខភាពរបស់អ្នកជាមួយនឹងការចុចប៉ះទៅលើ Touch តែម្តងប៉ុណ្នោះ។ ស្មាតវ៉ច Watch Fit 4 series ក៏ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងដោយសារតែមុខងារ Smart AI និងមុខងារ  Pro-level sports modes ជាច្រើនទៀត។ យើងនឹងរង់ចាំមើលលទ្ធផលជាបន្តទៀតនៅឆមាសទី 2 ឆ្នាំនេះ៕