យោងតាមការចេញផ្សាយព័ត៌មានថ្មីៗនេះ បានបញ្ជាក់ថា ការលក់រថយន្តរបស់ក្រុមហ៊ុន BYD នៅពេលថ្មីនេះ គឺហាក់មានការកើនឡើងបន្តិចវិញហើយបន្ទាប់ពីក្រុមហ៊ុនបានចេញលក់នូវម៉ូដែលថ្មី មានការពង្រឹកទំហំ និងការប្រើប្រាសនូវថាមពលអាគុយជំនាន់ថ្មី ក៏ដូចជា បច្ចេកវិទ្យាសាកល្បឿនលឿន Flash Charging។ លោកWang Chuanf ដែលជាអគ្គនាយកគ្រប់គ្រងរបស់ BYD បាននិយាយកាលពីថ្ងៃសុក្រនេះថា ការប្រើប្រាស់ថាមពលអាគុយរបស់ក្រុមហ៊ុននេះពេលនេះកំពុងតែមានការប្រជែង។

នៅក្នុងកម្មវិធី Yangwang Business Research Institute conference 2026 លោកបានកត់សម្គាល់បន្ថែមថា នៅពេលនេះ សង្វាក់ផលិតកម្មទៅលើម៉ូដែលថ្មីៗរបស់ BYD ដែលរួមមានដូចជា Dynasty និង Ocean ក៏ដូចជា Denza និង Yangwang គឺបានចាប់ផ្តើមហើយ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានធ្វើការពង្រឹងទៅលើថាមពលថ្ម និងបច្ចេកវិទ្យាសាក Flash Charging សម្រាប់គ្រប់ម៉ូដែលផងដែរ ដូច្នេះ សម្រាប់ការលក់នាពេលខាងមុខនេះ ត្រូវបានលោករំពឹងថា នឹងមានការកើនឡើង។
គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីរបស់ខ្លួនបានជាង 321,123 គ្រឿង ដែលមានការកើនឡើង 6.96% ប្រៀបធៀបជាមួយនិងខែមីនាកន្លងទៅ។ សូមជំរាបថា សម្រាប់ការលក់រយៈពេល 8 ខែកន្លងមក គឺក្រុមហ៊ុនមានការធ្លាក់ចុះ 15.51% ហើយរយៈពេល 4 ខែដំបូងសម្រាប់ឆ្នាំ 2026 នេះ ក្រុមហ៊ុន BYD លក់រថយន្តអគ្គិសនីបានចំនួនត្រឹមតែ 1,021,586 គ្រឿងប៉ុណ្ណោះ ដែលតួរលេខនេះ គឺមានធ្លាក់ចុះដល់ទៅ 26.02% ប្រៀបធៀបជាមួយនិងឆ្នាំមុន។

សូមជំរាបថា សម្រាប់វងត្តមានរបស់ម៉ូដែលថ្មីៗ នាពេលនេះ គឺសុទ្ធតែត្រូវបានក្រុមហ៊ុន BYD ដាក់អោយប្រើប្រាស់នូវអាគុយ Blade Battery ជំនាន់ទី 2 ហផយនឹងបច្ចេកវិទ្យាសាកល្បឿនលឿន ultra-fast flash charging គ្រប់ម៉ូដែល។ ថ្មីៗនេះផ្អែកតាមការបញ្ជាក់ពី BYD បានអោយដឹងថា ការនាំចេញរថយន្តអគ្គិសនីរបស់ខ្លួន គឺមានការកើនឡើងខ្លាំងនៅខែមេសានេះ ជាពិសេសទៅលើទីផ្សារសកល ហើយបើមើលទៅលើទីផ្សារក្នុងស្រុកវិញ ការបញ្ជាទិញទៅលើរថយន្ត Flagship SUV ម៉ូដែល Great Tang គឺមានការកើនឡើងដល់ 100,000 គ្រឿង ត្រឹមតែ 2 សប្តាហ៌ប៉ុណ្ណោះ បន្ទាប់ពីការប្រកាស pre-sales។
