
នៅពេលនេះ មានសេចក្តីរាយការណ៌ថា ស្មាតហ្វូនបត់បានស៊េរីថ្មី Huawei Mate X7 លក់ដាច់ខ្លាំងមែនទែននៅក្នុងទីផ្សារ ខណៈដែលទិន្នន័យការលក់របស់ស្មាតហ្វូននេះ បានបង្ហាញថា មានការកើនឡើង 120% ធៀបទៅនឹងស្មាតហ្វូនជំនាន់មុន Mate X6។ ផ្អែកតាមតួរលេខនេះ គឺមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងថ្ងៃលក់ដំបូងរបស់ស្មាតហ្វូនថ្មីនេះ។ តាមការព្យាករណ៌ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងកាន់តែទទួលបាននូវភាពជោគជ័យបន្ថែមទៀតសម្រាប់ពេលអនាគត។
បើទៅលើសំណេរអ្នកទម្លាយមួយដែលបង្ហោះនៅលើ Weibo បានបង្ហាញអំពីចំនួននៃការលក់ស្មាតហ្វូន Huawei Mate X7 ដែលគិតតាំងពីស្មាតហ្វូននេះបង្ហាញខ្លួនជាផ្លូវការមកម្លេះ នៅក្នុងនោះក៏ចែករំលែកព័ត៌មានអំពីការលក់ទៅលើស្មាតហ្វូន Standard និង Collector Edition ផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូន Mate X7 នេះ មានចំនួននៃការលក់ដល់ទៅ 30% ដែលចំនួននេះ ប្រហែលទៅនឹង 60% នៃស្មាតហ្វូន Mate X6។ ការនាំចេញទៅលើស្មាតហ្វូននេះ ប្រៀបធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះគឺកើនឡើង 120% នេះ គឺដោយសារតែការឌីស្សាញរួបរាងកាន់តែទាក់ទាញ និងបច្ចេកវិទ្យាកម្រិតខ្ពស់បំផុត។
បើមើលទៅលើស្មាតហ្វូន Mate X7 Collector Edition នេះ គឺមានចំនួននៃការលក់សរុបដល់ទៅ 70% ដែលធ្វើអោយស្មាតហ្វូនអេក្រង់បត់បាននេះ បានកើនឡើងលើសពីស្មាតហ្វូនជំនាន់មុនដល់ទៅ 220% ទៅលើការនាំចេញ។ ស្មាតហ្វូនថ្មីនេះ មានកម្លាំងម៉ាស៊ីនខ្លាំងក្លាដោយសារតែបន្ទះឈីប Kirin 9030 Pro ថាមពលថ្មធំ និងរ៉េមទំហំ 20GB ។

គួរបញ្ជាក់ថា បើមើលទៅលើស្មាតហ្វូន Mate X6 គឺមានតម្រូវការខ្លាំងក្លាដោយស្មាតហ្វូននេះ ទទួលបាននូវការកម្មង់ទិញមុនដល់ទៅជាង 1 លានគ្រឿងមុនការប្រកាសជាផ្លូវការនោះ។ នៅពេលនេះ ក្រុមហ៊ុន Huawei បានធ្វើការ upgrade ទៅលើការឌីស្សាញថ្មី និងកាមេរ៉ារបស់វា។ ស្មាតហ្វូន Mate XTs ក៏មានពណ៌ដ៏ទាក់ទាញនោះគឺ Purple និង Crimson Red ផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ធំងាយស្រួលសម្រាប់ការងារ multitasking ការទស្សនាវីដេអូ ការកត់ត្រា និងការងារកម្មវិធីធំៗជាច្រើនទៀត៕
