
កាលពីដើមខែនេះ ក្រុមហ៊ុន Redmi បានប្រកាសជូនដំណឹងពីការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែលស្ថិតនៅក្នុងត្រកូល Redmi ម៉ួដែល Redmi Turbo 3។ នៅពេលនេះ ក្រុមហ៊ុន Redmi បានចេញមកបញ្ជាក់ កាលបរិច្ឆេតនៃការ បង្ហាញខ្លួន រួមនិងការឌីស្សាញស្មាតហ្វូន Redmi Turbo 3 នេះនៅលើទីផ្សារប្រទេសហើយ។ ផ្អែកលើការបង្ហោះនៅលើបណ្តាញ Weibo បានបង្ហាញថា ស្មាតហ្វូន Redmi Turbo 3 នឹងមានបង្ហាញខ្កួននៅលើទីផ្សារប្រទេសចិនថ្ងៃទី 10 ខែមេសាខាងមុខនេះហើយ។
អ្នកទម្លាយរូបនេះ ក៏បានបង្ហាញនូវការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះផងដែរ ដោយស្មាតហ្វូននេះ នឹងមានជម្រើស 3 ពណ៌ និងមានការឌីស្សាញអេក្រង់គែមកោងថែមទៀតផង។ សម្រាប់ផ្នែលខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានការតម្លើងនូវម៉ូឌុលកាមេរ៉ា 2 គ្រាប់ ហើយនិងមានអំពូល ring LED មួយគ្រាប់ផងដែរ។

ស្មាតហ្វូននេះ នឹងមានការឌីស្សាញប៊ូតុង និងប៊ូតុងតម្លើងសម្លេងនៅខាងស្តាំ។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8s Gen 3 ដែលជាឈីបជំនាន់ថ្មីបន្ទាប់ពី Snapdragon 8 Gen 3 ដែលបង្ហាញខ្លួនកន្លងមក។

ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Redmi Turbo 3 នេះ បានធ្វើតេស្តនៅលើបញ្ជី AnTuTu រួចហើយទទួលបាននូវពិន្ទុ 1.75 លាន។ ជាមួយគ្នានេះនៅលើបញ្ជី Geekbench បង្ហាញនូវរ៉េមទំហំ 16GB និងមានពិន្ទុ 1981 និង 5526 សម្រាប់ការតេស្តនៅលើបញ្ជី single-core និង multi-core tests។ បន្ថែមពីនេះ នៅលើបញ្ជី 3C ក៏បានបង្ហាញថា ស្មាតហ្វូននេះ នឹងមានកម្លាំងសាក 90W fast charging ហើយអាចនឹងមានថ្មទំហំ 5,000mAh។ ស្មាតហ្វូននេះ អាចនឹងមានអេក្រង់កម្រិត 1.5K OLED ផងដែរ។
