ស្វែងរកពួកយើង:

កាលបរិច្ឆេតនៃប្រកាសចេញជាផ្លូវការណ៌ Honor 500 និង 500 Pro ត្រូវបានបញ្ជាក់ច្បាស់ហើយ

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2025 10:09 ព្រឹក

អាន 3 នាទី

Article image
សម្រាប់ខែវិច្ឆិកានេះ អាចនឹងជាពេលវេលាល្អមួយនៅក្នុងការបង្ហាញនូវផលិតផលថ្មីៗនៅលើទីផ្សារប្រទេសចិន។ យោងតាកមការបែកធ្លាយនៅពេលនេះ បានបង្ហើបថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមទម្លាយចេញនូវព្រឹត្តិការណ៍នៃការសម្ភោធស្មាតហ្វូន Mate-series របស់ខ្លួនហើយ ខណៈក្រុមហ៊ុន OnePlus និង Honor ក៏បានត្រៀមប្រកាសចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួនផងដែរ។
ក្រុមហ៊ុន Honor បានបញ្ជាក់ជាផ្លូវការថា ស្មាតហ្វូនជំនាន់ថ្មី Honor 500 Series នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 24 ខែវិច្ឆិកានៅវេលាម៉ោង 19:30PM។ ក្រុមហ៊ុន Honor បាននិយាយថា ស្មាតហ្វូនថ្មីៗនេះ នឹងមាន2 ម៉ូដែលរួមមាន Honor 500 និង Honor 500 Pro ក្នុងនោះក៏ទម្លាយអំពីការឌីស្សាញរបស់ស្មាតហ្វូននេះផងដែរ។ ខណៈក្រុមហ៊ុន Honor មិនទាន់ទម្លាយអំពីលក្ខណៈសម្បត្តិពេញលេញរបស់ស្មាតហ្វូននៅឡើយនោះ ក៏មានរបាយការណ៍ជាច្រើន បានបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះរួចហើយ។
Article image
ស្មាតហ្វូន Honor 500 Pro នេះ នឹងមានអេក្រង់ 6.55 អ៊ីង គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2736×1264 resolution និងមានល្បឿន 120Hz refresh rate ។ ស្មាតហ្វូន Honor 500 Pro នឹងដំណើរការនូវបន្ទះឈីប Snapdragon 8 Elite ដែលជាបន្ទះឈីបជំនាន់ខ្ពស់របស់ក្រុមហ៊ុន Qualcomm។ នៅលើស្មាតហ្វូននេះ ក៏នឹងមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ខណៈពេលដែលស្មាតហ្វូន Honor 500 នឹងមានទំហំចាប់ពី 12GB/256GB ។
Article image
ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 8000mAh silicon គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging។ ស្មាតហ្វូនទាំងពីរនេះ ដំណើរការនៅលើស្បែកកម្មវិធី MagicOS 10 និងប្រព័ន្ធប្រតិបត្តិការ Android 16 ។ តាមការទម្លាយកន្លងមក បានបង្ហាញថា ក្រុមហ៊ុន Honor មានគោលោដៅក្នុងការបង្កើនទៅលើសមត្ថភាពនៃ Hardware នៃកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Pro នេះ អាចនឹងមានកាមេរ៉ា 200MP, 64MP periscope camera, ultra-wide shooter, 3D ultrasonic fingerprint sensor រួមនិង Honor’s own C1+ RF។
Article image
សម្រាប់ស្មាតហ្វូន Honor 500 នឹងបំពាក់នូវអេក្រង់ទំហំ 6.55 អ៊ីង OLED display កម្រិត 1.5K resolution និងមានល្បឿន  120Hz refresh rate។ ស្មាតហ្វូនទាំងពីរនេះ នឹងមានកាមេរ៉ាខាងមុខទំហំ 50MP។ ស្មាតហ្វូន Honor 500 នេះ ដំណើរការនូវកាមេរ៉ាគោលទំហំ 200MP និង 12MP ultra-wide lens។ ស្មាតហ្វូននេះ ដំណើរការនូវ Snapdragon 8s Gen 4។ ដូចគ្នាទៅនឹងស្មាតហ្វូន Pro ដែរ ស្មាតហ្វូន Standard នេះ អាចនឹងមានថាមពលថ្មទំហំ  8000mAh ជាមួយនឹងបច្ចេកវិទ្យា 80W charging ខណៈពេលដែលបច្ចេកវិទ្យា wireless charging អាចនឹងផ្តាច់មុខសម្រាប់ស្មាតហ្វូន Pro។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ មានដូចជា dual stereo speakers, E2 energy efficiency និងបន្ទះឈីប IP68/IP69/IP69K៕
កាលបរិច្ឆេតនៃប្រកាសចេញជាផ្លូវការណ៌ Honor 500 និង 500 Pro ត្រូវបានបញ្ជាក់ច្បាស់ហើយ