ស្វែងរកពួកយើង:

កាលបរិច្ឆេទ ការឌីស្សាញ និងពណ៌របស់ស្មាតហ្វូន Honor 200 Lite ត្រូវបានទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

22 មេសា 2024 08:58 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ស្មាតហ្វូនថ្នាក់កណ្តាល Honor 200 Lite បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ NBTC របស់ថៃហើយ។ ស្មាតហ្វូនម៉ូដែលថ្មីនេះ អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ។ បើតាមការបញ្ជាក់នៅក្នុងព័ត៌មានថ្មីមួយដែលគេទម្លាយចេញនៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវស្មាតហ្វូន Honor 200 Lite នៅថ្ងៃទី 25 ខែមេសានេះនៅក្នុងប្រទេសបារាំង។ នៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន Honor នៅក្នុងប្រទេសបារាំង ក៏ទើបតែទម្លាយអំពីការឌីស្សាញ និងពណ៌របស់ស្មាតហ្វូននេះដែរ។
តាមរយៈរូបភាព render ខាងលើនេះ ស្មាតហ្វូន Honor 200 Lite នេះ មានការឌីស្សាញជាមួយនឹងរន្ធប្រហោង pill-shaped សម្រាប់កាមេរ៉ា dual selfie ថែមទៀតផង។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ា 108-Megapixel dual-camera និងភ្លើង LED Flash។ ស្មាតហ្វូន 200 Lite នេះមានប្រើប្រាស់ជាមួយនឹង polycarbonate និងគែមរាបស្មើ។ គែមខាងឆ្វេងរបស់ស្មាតហ្វូននេះគឺមានបំពាក់នូវ  SIM slot ហើយគែមខាងស្តាំរបស់ស្មាតហ្វូននេះគឺមាន volume និង power Button ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។
ស្មាតហ្វូន 200 Lite នេះ មានពណ៌ Midnight Black, Cyan Lake និង  Starry Blue ។ ស្មាតហ្វូននេះ មានកម្រាស់ 6.78mm និងទម្ងន់ 166g។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Honor 200 Lite នេះ នឹងមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Honor X50i+ដែលគឺលក់ផ្តាច់មុខនៅក្នុងទីផ្សាររបស់ចិន។
Article image
ស្មាតហ្វូន Honor X50i+ នេះ មានអេក្រង់ 6.7-អ៊ីង AMOLED FHD+ ល្បឿន 90Hz display, Dimensity 6080, 12GB RAM, 256GB-512GB និងថាមពលថ្មទំហំ 4,5000mAh, MagicOS 7.2-based Android 13, 108-megapixel dual-camera និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងថែមទៀតផង។ ស្មាតហ្វូន Honor X50i+ នេះ មានបំពាក់នូវកាមេរ៉ា pill-shaped និងកាមេរ៉ាខាងមុខទំហំ 8-Megapixel selfie៕
កាលបរិច្ឆេទ ការឌីស្សាញ និងពណ៌របស់ស្មាតហ្វូន Honor 200 Lite ត្រូវបានទម្លាយចេញហើយ!