ស្វែងរកពួកយើង:

កាលបរិច្ឆេទនៃការសម្ពោធ និងការឌីស្សាញទៅលើស្មាតហ្វូន Redmi Turbo 3 ត្រូវបានទម្លាយជាផ្លូវការហើយ!

ដោយ

Koun Jab Luffy

09 មេសា 2024 11:33 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Redmi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Xiaomi បានជូនដំណឹងពីការមកដល់នៃស្មាតហ្វូន Series ថ្មី ដែលផ្តោតទៅលើសមត្ថភាពដ៏ខ្លាំងក្លារបស់ខ្លួន។ ស្មាតហ្វូន Redmi Turbo 3 គឺជាម៉ូដែលដំបូងបំផុតនៅក្នុងត្រកូលស្មាតហ្វូនថ្មី Redmi Turbo។ នៅថ្ងៃនេះ កាលបរិច្ឆេទនៃកាប្រកាសសម្ពោធជាផ្លូវការទៅលើស្មាតហ្វូននេះហើយ គឺនៅថ្ងៃទី 10 ខែមេសាស្អែកនេះ។
សូមជំរាបថា ក្រុមហ៊ុននេះ ក៏បានប្រកាសថា ថេប្លេត Redmi Pad Pro ក៏អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះដែរ ដោយក្នុងនោះ ក្រុមហ៊ុន ក៏មានការទម្លាយនូវលក្ខណៈសម្បត្តិមួយចំនួនថែមទៀទផង។ ក្រុមហ៊ុន Redmi ទើបតែចាប់ផ្តើមនូវយុទ្ធនាការផ្សព្វផ្សាយនៅដើមសប្តាហ៍នេះដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Turbo 3។ ស្មាតហ្វូននេះ មានបន្ទះឈីប Snapdragon 8s Gen 3 រ៉េមទំហំ 16GB RAM និងម៉េមូរីទំហំ 1TB Storage និងមុខងារ Cooling កម្រិតខ្ពស់ថែមទៀត។
ស្មាតហ្វូនជំនាន់ថ្មីនេះ មានកម្រាស់ស្តើងត្រឹម 8mm និងមានទម្ងន់ស្រាលត្រឹមតែ 179gram ប៉ុណ្ណោះ។ ស្មាតហ្វូនថ្មីនេះ ននឹងមានកម្រិតភាពច្បាស់ខ្ពស់ជាង 1080p ហើយនិងមានគែម bezel ស្តើង រួមនិងកញ្ចក់អេក្រង់មានផ្ទៃរាបស្មើរ។ នៅលើអេក្រង់ស្មាតហ្វូននេះ មានកាមេរ៉ា Selfie មួយគ្រាប់នៅលើ punch-hole។
Article image
សម្រាប់ថេប្លេត Redmi Pad Pro វិញ គឺមានប៊ិច Stylus និង Keyboard Cover ផងដែរ។ ថេប្លេតនេះ មានអេក្រង់ទំហំ 12.1 អ៊ីង កម្រិត 2.5K resolution និងថាមពលថ្មទំហំ 10,000 mAh។ ព្រឹត្តិការណ៍នៃការសម្ពោធនៅថ្ងៃពុធស្អែកនេះ អាចនឹងចាប់ផ្តើមនៅម៉ោង 7PM។ ស្មាតហ្វូន Turbo 3 អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលជាមួយនឹងឈ្មោះផ្សេងគឺ Poco F6 ប៉ុន្តែយើងនឹងរង់ចាំនូវការប្រកាសជាផ្លូវការពីក្រុមហ៊ុន Xiaomi ជាមុនសិន៕
កាលបរិច្ឆេទនៃការសម្ពោធ និងការឌីស្សាញទៅលើស្មាតហ្វូន Redmi Turbo 3 ត្រូវបានទម្លាយជាផ្លូវការហើយ!