
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសចេញនូវស្មាតហ្វូនថ្មី Xiaomi Civi 4 Pro នៅក្នុងប្រទេសចិន។ ស្មាតហ្វូនថ្មីនេះអាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះផងដែរ។ ក្រៅពីស្មាតហ្វូននេះ ក៏មានព័ត៌មានអំពីគម្រោងផែនការរបស់ក្រុមហ៊ុន Xiaomi ក្នុងការបញ្ចេញនូវកាសស្តាប់ដែលនោះអាចជាម៉ូដែល Xiaomi Buds 5។ កាសស្តាប់នេះ ក៏ទទួលបាននូវវិញ្ញាបនបត្រចាច្រើនដែលក្នុងនោះមាន FCC ជាមួយនឹងលេខកូដ M2341E1 ហើយគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការក្នុងពេលឆាប់ៗនេះផងដែរ។
នៅក្នុងបញ្ជីនៃ FCC នេះ ក៏មានការបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនរបស់កាសស្តាប់ Xiaomi Buds 5 ដែលមានការទម្លាយថា នឹងមានកម្រិតហ្វ្រេកង់ 2400 MHz ទៅកាន់ 2483.5 MHz ហើយបន្ថែមពីនេះ វាក៏មានបំពាក់នូវ PIFA Antenna នៅក្នុងកម្រិត 50 Ohms ថែមទៀតផង។ នៅក្នុងបញ្ជីនេះក៏មានវិមាត្រ 17.18x20.17x 30mm ខណៈពេលដែលសម្បក Case របស់វាគឺមានវិមាត្រ 53.2x 24.5x53.93mm និងទម្ងន់ 44.7g ផងដែរ។
ក្រៅពីការបង្ហាញវត្តមាននៅលើវិញ្ញាបនបត្រ FCC នេះ កាសស្តាប់ Xiaomi Buds 5 នេះក៏ទទួលបាននូវវិញ្ញាបនបត្រជាច្រើនទៀតដូចជា SDPPI, SIRIM និង CMIIT ដែលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កាសស្តាប់នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងពេលឆាប់ៗនេះ។ សម្រាប់លក្ខណៈសម្បត្តិនៃមុខងាររបស់កាសស្តាប់នេះ នៅមិនទាន់ទម្លាយនៅឡើយទេ ប៉ុន្តែវានឹងមានលក្ខណៈ upgrade ច្រើនបើធៀបជាមួយនឹងកាសស្តាប់ Xiaomi Buds 4 នេះ។
បើមើលទៅលើកាសស្តាប់ Xiaomi Buds 4 នេះ គឺមានការឌីស្សាញស្រដៀងគ្នាទៅនឹង AirPods ហើយវាមិនមានបំពាក់នូវ Silicone Ear Tips និងបច្ចេកវិទ្យា IPX54 សម្រាប់ការពារការជ្រាបទឹកថែមទៀត។ កាសនេះ ក៏មានការបំពាក់នូវMicrophone នៅលើកាសស្តាប់នេះផងដែរ។ កាសស្តាប់នេះ បំពាក់នូវ Graphene-Dual Magnetic Dynamic Driver, Intelligent Active Noise Cancellation, 360 Degree Spatial Audio និង Transparency Mode ។ បន្ថែមពីនេះ វាក៏ទ្រទ្រង់នូវ Hi-Res Audio Wireless Certification, LHDC 5.0 និង 3 Microphones សម្រាប់កាត់បន្ថយទៅលើសំឡេងរំខានថែមទៀតផង៕
