ស្វែងរកពួកយើង:

កូនកាត់ភីកអាប់អគ្គិសនី Deepal E07 Ute នឹងក្លាយជាគូរប្រជែងភីកអាប់ដ៏ធំនៅលើទីផ្សារអូស្រ្តាលី

ដោយ

Koun Jab Luffy

07 មេសា 2025 11:43 ថ្ងៃត្រង់

អាន 3 នាទី

Article image
Deepal E07 ស៊េរី 2025 គឺឡានអគ្គិសនីស៊េរីថ្មីមួយ ដែលមានការឌីស្សាញរូបរាងយ៉ាងពិសេស អាចផ្លាសប្តូរពីម៉ូដែល SUV មកកាន់ Pick Up ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។ កន្លងមក្រុមហ៊ុននេះបានដាក់អោយមានការបញ្ជាទិញមុនទៅលើ Deepal E07 ស៊េរី 2025 នេះនៅលើទីផ្សារអូស្រ្តាលីរួចហើយ ខណៈដែលការដាក់លក់ជាផ្លូវការនឹងធ្វើឡើងនៅត្រីមាសទី 3 ឆ្នាំ 2025 ខាងមុខនេះ ដែលអាចនៅចន្លោះខែកក្កដា ដល់ខែកញ្ញា។ រថយន្តនេះមានតម្លៃចាប់ពី $64,900 ទៅលើម៉ូដែល RWD ឬតម្លៃ $73,900 សម្រាប់ម៉ូដែលប្រើប្រាស់ម៉ូទ័រភ្លោះ ។ ឡាននេះបង្កើតល្បឿន 0-100km/h ប្រើពេលតែ 3.9 វិនាទីប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ឡានអគ្គិសនីម៉ូដែល Deepal E07 ដែលជារថយន្តកូនកាត់រវាង SUV និង Pick up ថ្មីនេះ គឺបានទៅដល់ Showroom តាំងបង្ហាញរបស់ក្រុមហ៊ុននៅប្រទេសអូស្ត្រាលីជាផ្លូវការណ៍ហើយ រួមជាមួយនឹងម៉ូដែល Deepal S05 ដែលជាប្រភេទ mid-size SUV។ Deepal E07 Ute គឺមានជម្រើសចំនួនពីរម៉ូដែលសម្រាប់ទីផ្សារនាយសមុទ្ទ គឺម៉ូដែលប្រើអគ្គិសនីសុទ្ធ និងម៉ូដែលកូនកាត់ Hybrid ឬ range extender hybrid។ Deepal E07 ស៊េរី 2025 គឺឡានអគ្គិសនីស៊េរីថ្មីមួយ ដែលនឹងមានការប្រកួតប្រជែងមួយនិង Tesla Model Y និងឡានភីកអាប់មួយចំនួនដែលមានលក់នៅលើទីផ្សារប្រទេសអូស្ត្រាលីផងដែរ។
Article image
សូមជំរាបថា ក្រុមហ៊ុនផលិតរថយន្ត Deepal ដែលជា Sub-brand របស់ក្រុមហ៊ុន Changan Automobile Technology Co.,Ltd មានគម្រោងក្នុងការពង្រីកម៉ាកយីហោរថយន្តរបស់ខ្លួនពីមួយទៅបីម៉ូដែលនៅមុនដំណាច់ឆ្នាំនេះ។ ហើយបន្ទប់តាំងបង្ហាញរថយន្តរបស់ Deepal អាចនឹងកាន់តែមានមនុស្សច្រើនក្នុងរយៈពេល 18 ខែ ដើម្បីធ្វើការតាមដានរថយន្តរបស់ក្រុមហ៊ុននេះ ដោយសារម៉ូដែលថ្មីៗជាច្រើនដែលដាក់លក់នៅក្នុងប្រទេសចិន រួមទាំងរថយន្តប្រណីតម៉ាក Avatr កំពុងស្ថិតក្រោមការពិចារណាក្នុងការនាំចូលទៅកាន់ទីផ្សារអូស្រ្តាលីផងដែរ។
Article image
Deepal E07 សម្រាប់ម៉ូដែលទីផ្សារសកល គឺប្រើប្រាស់កញ្ចប់ថ្មទំហំ 89.98kWh និងដំណើរការដោយម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយមានកំលាំង 252kW និងម៉ូដែលប្រើម៉ូទ័រពីរមានកំលាំងសរុប 440kW ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 3.96 វិនាទី។
Article image
បើតាមការបញ្ជាក់ពីស្ថាប័ន  European WLTP សម្រាប់ម៉ូដែលប្រើម៉ូទ័រមួយសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 560km រីម៉ូដែលប្រើម៉ូទ័រពីរអាចជិះបានចម្ងាយ 520km។ ចំនែកម៉ូដែល Deepal E07 EREV បំពាក់ម៉ាស៊ីនសាំង 1.5-liter កំលាំង 92kW ប្រើជាម៉ាស៊ីនភ្លើងសម្រាប់ការកញ្ចប់ថ្មទំហំ 39.05kWh។ ម៉ូដែល EREV មានជម្រើសប្រើម៉ូទ័រមួយមានកំលាំង 231kW និងម៉ូទ័រពីរមានកំលាំងសរុប 362kW។
Article image
ចំនុកទាក់ទាញខ្លាំងរបស់របស់ Deepal E07 គឺមានសមត្ថភាពអាចប្រែក្លាយពីរថយន្ត SUV ទៅជារថយន្ត Small-size Pick up បាន ដោយគ្រាន់តែចុចប៊ូតុងមួយប៉ាច់ប៉ុណ្ណោះ។ ហើយតាមការបញ្ជាក់ពី Deepal គ្រែខាងក្រោយរបស់ E07 អាចផ្ទុកទំងន់បាន 300 គីឡូក្រាម និងដល់ 500 ទៅ 524 លីត្រ ទៅតាមជម្រើសម៉ូដែលផ្សេងគ្នា៕