ស្វែងរកពួកយើង:

កំពូលស្មាតហ្វូន OPPO Find X8 Series នឹងបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 តែមួយប៉ុណ្ណោះ

ដោយ

Koun Jab Luffy

22 ឧសភា 2024 08:47 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញស្មាតហ្វូន OPPO Find X7 Series នោលើទីផ្សារប្រទេសចិនរួចមក នៅពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានចាប់ផ្តើមនិយាយពីស្មាតហ្វូន Find X8 Series ថែមទៀតហយើយ។ បើតាមការទម្លាយចុងក្រោយនេះ បានអោយដឹងថា ក្រុមហ៊ុន OPPO ទំនងជានឹងមិនមានការប្រើប្រាស់នូវបន្ទះឈីប Find X8 Series នោះទេ ដោយជំនួសមកវិញនូវការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 តែមួយប៉ុណ្ណោះ។
បើតាមការបង្ហោះនៅលើបណ្តាញ Weibo ដោយអ្នកទម្លាយ Smart Pikachu នោះ បានបង្ហាញអោយដឹងថា ស្មាតហ្វូនទាំងពីរនៃត្រកូល Find X8 Series នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9400។ ខណៈដែលអ្នកទម្លាយរូបនេះ មិនទាន់មានការបញ្ជាក់ពីឈ្មោះច្បាស់ទៅលើម៉ូដែលណាមួយនោះ មានការរំពឹងថា ស្មាតហ្វូននេះ ក៏នឹងធ្វើដូចមុនដែរ គឺនឹងមានម៉ូដែល Find X8 និង X8 Ultra។
Article image
កន្លងមកបើទោះបីមានការទម្លាយព័ត៌មានជាច្រើនពី Digital Chat Station ក៏៏ដោយ ក៏អ្នកទម្លាយរូបនេះ នៅមិនទាន់បញ្ជាក់ច្បាស់ពីបន្ទះឈីបរបស់ស្មាតហ្វូននេះនៅឡើយទេ។ អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូន Find X8 series និងមាន 3 ម៉ូដែល រួមមានដូចជា Find X8, X8 Pro និង X8 Ultra។ សូមជំរាបថា មកដល់ពេលនេះ គឺនៅសល់ពេលជាច្រើនទៀតទំរាំដល់ពេលសម្ពោធជាផ្លួវការ ដូច្នេះអ្វីៗអាចនឹងមានការផ្លាស់ប្តូរសម្រាប់ Find X8 Series ក៏ថាបាន។ ប៉ុន្តែមិនថា ការប្រើប្រាស់បន្ទះឈីប MediaTek Dimensity 9400 និង Qualcomm Snapdragon 8 Gen 4 នោះទេ គឺសុទ្ធតែជាបន្ទះឈីបដែលផ្តល់នូវអនុភាពខ្លាំងដូចគ្នា។
Article image
ថ្មីៗនេះ អ្នកទម្លាយថា Digital Chat Station ក៏ធ្លាប់បានបង្ហាញផងដែរថា បន្ទះឈីប Dimensity 9400 អាចនឹងមានសមត្ថភាពខ្ពស់ជាង Snapdragon 8 Gen 4 និង Apple A17 Pro នេះបើផ្អែកលើការតេស្ត (IPC)។ ប៉ុន្តែបើមើលទៅលើបន្ទះឈីប Snapdragon 8 Gen 4 វិញ ត្រូវបានគេមើលឃើញថា នឹងមានសមត្ថភាពខ្ពស់ ជាមួយនិងការប្រើប្រាស់ Oryon CPU cores។ ដូចនេះផ្អែកលើព័ត៌មានខាងលើនេះ ក្រុមហ៊ុន OPPO អាចនឹងធ្វើការជ្រើសរើសបន្ទះឈីបពីរសម្រាប់ស្មាតហ្វូនរបស់ខ្លួន។
កំពូលស្មាតហ្វូន OPPO Find X8 Series នឹងបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 តែមួយប៉ុណ្ណោះ