ស្វែងរកពួកយើង:

កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra ទំនងជានឹងបង្ហាញវត្តមានលឿនជាងជំនាន់មុន

ដោយ

Koun Jab Luffy

28 សីហា 2024 08:51 ព្រឹក

អាន 2 នាទី

Article image
យោងទៅលើការបង្ហោះនៅលើគណនី Weibo ទម្លាយព័ត៌មានល្បីឈ្មោះក្នុងប្រទេសចិន គឺ Digital Chat Station បានឲ្យដឹងថា ក្រុមហ៊ុន Xiaomi មានគម្រោងក្នុងការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra ក្នុងឆ្នាំ 2025 លឿនជាងការរំពឹងទុក ដែលកំពូលស្មាតហ្វូនជំនាន់ថ្មីនេះអាចនឹងបង្ហាញខ្លួននៅអំឡុងខែមករា ឬខែកុម្ភៈ។
ការបង្ហាញវត្តមានលឿនជាងសព្វមួយដងដូច្នេះ គឺបង្ហាញថា Xiaomi កំពុងព្យាយាមក្នុងការចាប់យកឪកាសដើម្បីទាញយកអ្នកប្រើប្រាស់ថ្មីសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន និងចង់បង្ហាញមហិច្ឆតាក្នុងការប្រកូតប្រជែងទីផ្សារដ៏មានឥទ្ធិពលជាមួយកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung គឺ Galaxy S25 Ultra ដែលនឹងបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ 2025ផងដែរ។
Article image
ជាធម្មតាកំពូលស្មាតហ្វូនម៉ូដែល Ultra គឺផលិតលកផ្តាច់មុខតែនៅទីផ្សារប្រទេសចិនប៉ុណ្ណោះ ប៉ុន្តែ ឆ្នាំក្រោយនេះអាចនឹងក្លាយជាឆ្នាំដែល Xiaomi ធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារថ្មីជាមួយកំពូលស្មាតហ្វូនដ៏មានឥទ្ធិពលរបស់ខ្លួន ជាមួយនឹងការចេញលក់ទូលំទូលាយនៅលើទីផ្សារសកល។
គួររំលឹកដែរថា ក្រុមហ៊ុន Xiaomi បានធ្វើការបញ្ចេញកំពូលស្មាតហ្វូន Xiaomi 12S Ultra នៅខែកក្កដាឆ្នាំ 2022, ខណៈម៉ូដែល 13 Ultra ចេញនៅខែមេសា ឆ្នាំ 2023 ចំនែកកំពូលស្មាតហ្វូន 14 Ultra បានប្រកាសចេញនៅខែកុម្ភៈឆ្នាំ 2024 នេះ។ ដូច្នេះ ការប្រកាសចេញវត្តមាន Xiaomi 15 Ultra ដែលអាចកើតឡើងក្នុងខែមករា គឺប្រហែលជាមិនមានគម្លាតរយះពេលឆ្ងាយប៉ុន្មានទេពីការបង្ហាញវត្តមានរបស់ Xiaomi 14 Ultra ។