ស្វែងរកពួកយើង:

ក្រាហ្វិកកាត Adreno GPU នៅលើបន្ទះឈីប Snapdragon 8 Gen 4 នឹងដំណើរការល្បឿន 1,250MHz

ដោយ

Koun Jab Luffy

22 សីហា 2024 08:57 ព្រឹក

អាន 2 នាទី

Article image
យោងតាមពាក្យចចាមអារ៉ាមជាច្រើនថ្មីៗនេះ បានបញ្ជាក់ថា បន្ទះឈីប Snapdragon 8 Gen 4 ដែលគ្រោងនឹងបង្ហាញវត្តមាននាពេលខាងមុខនេះ នឹងមានការអមដំណើរដោយក្រាហ្វិកកាត GPU ដ៏ខ្លាំងក្លាបំផុត។ នៅក្នុងលទ្ធផលនៃការតេស្តដោយបញ្ជី AnTuTu មានការបង្ហាញនូវពិន្ទុ GPU នេះ បានចំនួន 1,330,057 បើប្រៀបធៀបជាមួយនឹងការធ្វើតេស្តនៅលើបន្ទះឈីប Snapdragon 8 Gen 3 គឺទទួលបានត្រឹមតែ 896,416 ប៉ុណ្ណោះ។
នៅថ្ងៃនេះ យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Ice Universe បាននិយាយថា ការធ្វើតេស្តក្រាហ្វិកកាត Adreno 830 នេះ នៅលើបញ្ជី AnTuTu គឺកម្រិតល្បឿនដល់ទៅ 1,250MHz។ បើធ្វើការប្រៀបធៀបជាមួយនិងក្រាហ្វិកកាត Adreno 750 នៅលើបន្ទះឈីប Snapdragon 8 Gen 3 វិញ គឺដំណើរការបានត្រឹមតែល្បឿន 903MHz ប៉ុណ្ណោះនៅក្នុង AB variant និង 1,000MHz នៅក្នុង AC variant (ឈ្មោះ “for Galaxy” ឬ “Leading”)។ ហើយបើមើលទៅលើក្រាហ្វិកកាត Adreno 735 ដែលមាននៅក្នុងបន្ទះឈីប Snapdragon 8s Gen 3 គឺមានតែប៉ុន្មាន cores ប៉ុណ្ណោះ ប៉ុន្តែដំណើរការខ្ពស់ជាង 1,100MHz។
Article image
ប្រភពខាងលើនេះ បន្តថា បន្ទះឈីប Snapdragon 8 Gen 4 នេះ នឹងមានល្បឿន CPU clock ខ្ពស់សម្រាប់ Oryon cores ដែលនៅក្នុងលទ្ធផលរបស់ Geekbench បានបង្ហាញថា នៅលើឈីបនេះ មាន 2x fast cores ដំណើរការនៅក្នុងល្បឿន 4.09GHz (និង 6x cores នៅក្នុង 2.78GHz)។ បើធ្វើការប្រៀបធៀបជាមួយបន្ទះឈីប Apple A17 Pro ដែលមាននៅលើស្មាតហ្វូន iPhone 15 Pro គឺមាន CPU Clock ល្បឿន 3.78GHz។ សម្រាប់បន្ទះឈីប Dimensity 9300+ និង Snapdragon 8 Gen 3 Leading គឺមានល្បឿនស្មើគ្នា(3.4GHz)៕
ក្រាហ្វិកកាត Adreno GPU នៅលើបន្ទះឈីប Snapdragon 8 Gen 4 នឹងដំណើរការល្បឿន 1,250MHz