
នៅក្នុងព្រឹត្តិការណ៍ 2024 Baidu World Conference ថ្មីៗនេះ ក្រុមហ៊ុន Baidu បានប្រកាសជាផ្លូវការទៅលើវ៉ែនតា Xiaodu AI Glasses ជំនាន់ថ្មីរបស់ខ្លួន ដែលជាវ៉ែនតា AI ដំបូងបំផុតរបស់ពិភពលោកបំពាក់នូវភាសាចិន។ ជាមួយនឹងការឌីស្សាញដោយក្រុមហ៊ុន Xiaodu Technology នោះ វ៉ែនតា AI នេះ គឺមានការបង្ហាញនូវការប្រើប្រាស់នូវ Ernie language model កម្រិតខ្ពស់របស់ក្រុមហ៊ុន Baidu ហើយក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា AI ជាច្រើនទៀតផង។
ជាពិសេសបវ៉ែនតានេះ អាចប្រើប្រាស់បានជាមួយនឹងភាសាចិន និងអាចប្រកួតប្រជែងបានជាមួយនឹង Ray-Bans របស់ក្រុមហ៊ុន Meta បានថែមទៀតផង។ វ៉ែនតា Xiaodu AI Glasses នេះមានទម្ងន់ត្រឹមតែ 45g ហើយវាក៏បំពាក់នូវកាមេរ៉ា16MP ultra-wide-angle គាំទ្រជាមួយនឹង AI stabilization ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតរូបភាពបានថែមទៀត។ វ៉ែនតានេះ ក៏មានបំពាក់នូវ 4-microphone array ដែលអាចចាប់សំឡេងបានច្បាស់ និង open-ear anti-leakage speakers ដែលផ្តល់នូវសំឡេងច្បាស់ជាមួយនឹងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដោយមិនចាំបាច់ប្រើប្រាស់ដៃនោះទេ។
វ៉ែនតានេះ គឺមានមុខងារសំខាន់ចំនួន 6 គឺ real-time Q&A, calorie recognition, object identification, audio-visual translation និង intelligent reminders។ នៅក្នុងនោះ ក៏មានបំពាក់នូវបច្ចេកវិទ្យា AI anti-shake technology សម្រាប់ករថតរូបភាព និងវីដេអូដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យ។ បើមើលទៅលើថាមពលថ្មវិញនោះ វ៉ែនតា Xiaodu AI Glasses នេះអាចទុកចោលបាន 56 ម៉ោង សម្រាប់ standby និង 5 សម្រាប់ចាក់វីដេអូ។ វ៉ែនតានេះ ក៏មានបំពាក់នូវបច្ចេកវិទ្យា rapid-charging technology ដែលអនុញ្ញាតអោយសាកថ្មពេញត្រឹមតែ 30 នាទីប៉ុណ្ណោះ។
វ៉ែនតា Xiaodu AI Glasses ថ្មីនេះ គឺដំណើរការនូវ DuerOS AI native operating system ហើយវាក៏ទ្រទ្រង់នូវ Baidu applications ដ៏ពេញនិយមដូចជា Baidu Maps និង Baike ដើម្បីពង្រឹងទៅលើសេវាកម្មជាច្រើនរបស់ក្រុមហ៊ុន Baidu។ ក្រុមហ៊ុន Baidu បានបញ្ជាក់ថា វ៉ែនតា Xiaodu AI Glasses នេះនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2025 នេះជាមួយនឹងតម្លៃ 2,100 យ៉ន់ ដែលប្រហែលជា ($290)។

សូមជំរាបថា ក្រុមហ៊ុន Apple ក៏ធ្វើការនៅលើគម្រោងវ៉ែនតាឆ្លាតវៃដែលមានកូដ “Atlas” ជាមួយនឹងគោលដៅក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីក្នុងការផ្តល់នូវបទពិសោធន៍ AR ដ៏អស្ចារ្យផងដែរ។ ក្រុមហ៊ុន Apple ក៏មានគម្រោងក្នុងការបង្ហាញនូវ Vision Pro 2 នៅឆ្នាំ 2025 ឬដើមឆ្នាំ 2026 ជាមួយនឹងការ upgrade នូវ M5 សម្រាប់ពង្រឹងទៅលើបទពិសោធន៍ AR ថែមទៀតផវ៕
