
កាលពីថ្ងៃទី 15 ខែមករាកន្លងទៅនេះ ក្រុមហ៊ុនផផលិតរថយន្ត BYD បានប្រកាសពីការចាប់ដៃគ្នាជាមួយនិង Grab ដើម្បីធ្វើការផ្គត់ផ្គង់រថយន្តរបស់ខ្លួនចំនួន 5 ម៉ឺនគ្រឿងអោយ Grab សម្រាប់ដំណើរការនៅអាស៊ីអាគ្នេយ៌។ តាមរយៈនៃការចុះកិច្ចព្រមព្រៀងថ្មីនេះ បញ្ជាក់ថា ក្រុមហ៊ុន BYD បាននឹងកំពុងតែពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំទូលាយថែមទៀតនៅក្នុងអាស៊ីអាគ្នេយ៌។
គួរបញ្ជាក់ថា Grab បានចូលមកកាន់អាស៊ានតាមរយៈនៃការបើកការិយាល័យកណ្តាលនៅប្រទេសសឹង្ហបុរី ហើយនឹងបានដំណើរការនូវកម្មវិធីសេវាកម្មតាក់ស៊ីនេះនៅឆ្នាំ 2012។ មួយឆ្នាំបន្ទាប់ នៅឆ្នាំ 2013 ក្រុមហ៊ុននេះ ក៏បានប្តូរឈ្មោះមកជា GrabTaxi ហើយនិងបានផ្តល់សេវារថយន្តឈ្នួលឯកជន និងសេវាកម្មម៉ូតូឌុបនៅលើទីផ្សារប្រទេសនេះផងដែរ។ ហើយចុងក្រោយនេះ ក្រុមហ៊ុននេះ ក៏បានពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់សេវាកម្មដឹកជញ្ជូនអាហារ និងសេវាកម្មដឹកជញ្ជូនតាមហាង និងសេវាកម្មផ្ទេរប្រាក់ឌីជីថលជាដើម។

ជាមួយនិងការចាប់ដៃគ្នារវាងក្រុមហ៊ុនទាំងពីរនេះ សេវាកម្មនេះ នឹងមានការគ្របដណ្តប់ទៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី, ថៃឡង់ និងវៀតណាម នឹងមានការប្រើប្រាស់រថយន្ត BYD ជាច្រើនម៉ូដែលដូចជា Denza D9, Atto 3, Seal និង M6។ បន្ថែមពីនេះនៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន BYD នឹងផ្តល់នូវតម្លៃពិសេសទៅកាន់ដៃគូ និងអ្នកបើកបរផងដែរ។
