ស្វែងរកពួកយើង:

ក្រុមហ៊ុន BYD បន្តពង្រីកខ្លួនទៅកាន់ទីផ្សារ តាមរយៈនៃបង្ហាញខ្លួននៅសាធារណៈរដ្ឋឆែក និងស្លូវ៉ាគី

ដោយ

Koun Jab Luffy

19 មេសា 2025 12:36 ថ្ងៃត្រង់

អាន 3 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន BYD បានប្រកាសពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់ទីផ្សារតំបន់អឺរ៉ុបហើយ តាមរយៈនៃការឈានជើងចូលទីផ្សារសាធារណៈរដ្ឋឆែក និងស្លូវ៉ាគី ជាមួយនិងការបង្ហាញចេញនូវរថយន្តអគ្គិសនីម៉ូដែលដំបូង Sealion 07 EV និងម៉ូដែល Song Plus DM-i។ រថយន្ត SUV ទាំងពីរម៉ូដែលនេះ បានបង្ហាញវត្តមាននៅលើទីផ្សារចិន ជាមួយនិងឈ្មោះថា Sealion 7 និង Seal U DM-i។ បើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការខាងលើនេះ បានបន្តថា ក្រុមហ៊ុន BYD ក៏មានគម្រោងនឹងបង្ហាញចេញនូវម៉ូដែល Seal sedan ហើយនិង SUV Yuan Plus ដែលជា compact pure-electric មួយទៀតផងដែរ សម្រាប់ទីផ្សារសាធារណៈរដ្ឋឆែក និងស្លូវ៉ាគី។
សូមជំរាបថា Yuan Plus គឺបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនជាមួយនិងឈ្មោះថា Atto 3។ ជាមួយនិងការចូលទៅកាន់ទីផ្សារអឺរ៉ុបនេះ គឺក្រុមហ៊ុនបានបើកហាងដំបូងរបស់ខ្លួននៅទីក្រុង ប្រាក់ ដែលស្ថិតកណ្តាលបេះដូងនៃប្រទេសសាធារណៈរដ្ឋឆែក ហើយនឹងមានគម្រោងបន្តបើកអោយបាន 30 កន្លែងបន្ថែមទៀតនៅដំណាច់ឆ្នាំ 2025 នេះ។ បន្ថែមពីនេះ ក្រុមហ៊ុន ក៏បានចាប់ដៃគ្នាជាមួយតំណាងចែកចាយ Auto Impex សម្រាប់ការបើកហាងដំបូថរបស់ខ្លួននៅប្រទេសស្លូវ៉ាគីផងដែរ ដោយទីតាំងស្ថិតនៅ Bratislava ដែលជាទីក្រុងធំជាងគេនៅលើទីផ្សារនេះ។ ក្រុមហ៊ុន BYD ក៏មានគម្រោងនឹងបង្កើតនូវហាង 20 បន្ថែមទៀតនៅលើទីផ្សារស្លូវ៉ាគីនេះនៅត្រឹមដំណាច់ឆ្នាំ 2025។
Article image
ជាមួយុគ្នានឹងការជើងចូលទីផ្សារសាធារណៈរដ្ឋឆែក និងស្លូវ៉ាគីនេះ ក្រុមហ៊ុន BYD ក៏នឹងធ្វើការជាមួយនិងត Auto Louda, Direct Auto, Albion Cars និង Auto UH សម្រាប់ដាក់លក់រថយន្តរបស់ខ្លួននៅលើទីផ្សារសាធារណៈរដ្ឋឆែកនេះផងដែរ នេះបើតាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ។ និយាយពីរថយន្ត Sealion 07 EV នេះ ក្រុមហ៊ុន BYD បានប្រកាសចេញនៅលើទីផ្សារចិនកាលពីថ្ងៃទី 10 ខែឧសភា ឆ្នាំ 2024 កន្លងទៅនេះ ដែលនេះគឺជាម៉ូដែលប្រើប្រាស់នូវ battery electric vehicle (BEV) ហើយនិងដំណើរការនៅលើ e-Platform 3.0 Evo។ គិតចាប់តាំងពីខែវិច្ឆិកា 2024 មក ក្រុមហ៊ុណ BYD បានប្រកាសចេញ Sealion 07 នៅលើទីផ្សារជាច្រើនរួចមកហើយ ក្នុងនោះមានដូចជា ណ័រវេ, ថៃឡង់ដ៏, ឥណ្ឌា, ម៉ិកសិកូ និងហុងគ្រីជាដើម។
Article image
តាមការបញ្ជាក់ Stella Li ដែលអគ្គនាយករងនៃក្រុមហ៊ុន BYD បានប្រកាសចេញកាលពីម្សិលមិញនេះ បានអោយដឹងថា ក្រុមហ៊ុន BYD មានគោលដៅចង់អោយអ្នកប្រើប្រាស់នៅទូទាំងទ្វីបអឺរ៉ុប ទទួលបាននូវការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប និងទទួលបាននូវអត្ថប្រយោជន៌កាន់តែច្រើនពីការប្រើថាមពលថ្មី។ យោងតាមការបញ្ជាក់កាលពីថ្ងៃទី 1 ខែមេសានេះ បានអោយដឹងថា កាលពីខែមីនានេះ ក្រុមហ៊ុន BYD បានលក់រថយន្តនេះបាន 377,420 គ្រឿង ដែលមានការកើនឡើង 16.90% ប្រៀបធៀបជាមួយនិងខែកុម្ភៈ។
ក្រុមហ៊ុន BYD បន្តពង្រីកខ្លួនទៅកាន់ទីផ្សារ តាមរយៈនៃបង្ហាញខ្លួននៅសាធារណៈរដ្ឋឆែក និងស្លូវ៉ាគី