ស្វែងរកពួកយើង:

ក្រុមហ៊ុន Casio សហការជាមួយនឹងក្រុមតារាចំរៀង K-POP បង្ហាញចេញនាឡិកា G-SHOCK ស៊េរីថ្មី

ដោយ

Koun Jab Luffy

21 កុម្ភៈ 2024 07:58 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Casio បានប្រកាសចេញនូវនាឡិកា G-SHOCK ថ្មីរបស់ខ្លួន ដែលមើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។ ម៉ូដែលថ្មី គឺមានការរចនាឡើងនៅក្នុងកិច្ចសហការជាមួយនឹងក្រុម ITZY របស់ក្រុម K-POP ដែលមានគោលដៅសម្រាប់អ្នកគាំទ្រជាច្រើននៅជុំវិញពិភពលោក។ នាឡិកានេះ មានពណ៌ផ្កាឈូក (beige pink) ស និងខ្មៅ (translucent black) ហើយនាឡិកាទាំងនេះក៏មានឡូហ្គោរបស់ក្រុម  ITZY និងមានច្រើនពណ៌យ៉ាងទាក់ទាញថែមទៀតផង។
ក្រុម ITZY ដែលបានសហការជាផ្លូវការជាមួយនឹងក្រុមហ៊ុន G-SHOCK នៅពេលនេះ ក្រុមនេះ គឺបានបង្ហាញខ្លួននៅក្នុងទីផ្សារសកលចាប់តាំងពីឆ្នាំ 2019 ហើយក៏មានការពេញនិយមពីក្មេងស្រីជាច្រើននៅអាស៊ីថែមទៀតផង។ នាឡិកានេះ មានការឌីស្សាញជាមួយនឹងរូបរាងតូច គែម bezel ទាក់ទាញ និងទាន់សម័យបំផុតសម្រាប់អ្នកប្រើប្រាស់។ បើមើលទៅលើស្ទាយ៍នៃរូបរាងនៃនាឡិកានេះ គឺត្រូវបានផលិតឡើងចេញពីវត្ថុធាតុដើម bio-based resin។ ជាមួយគ្នានេះ ក៏មានការប្រើប្រាស់នូវកញ្ចប់វេចខ្ចប់ដ៏ពិសេសមួយដែលមានដូចជាហត្ថលេខាដែលព្រីនដោយក្រុម ITZY ដែលធ្វើអោយនាឡិកានេះ ក្លាយជាវត្ថុដ៏មានតម្លៃសម្រាប់អ្នកគាំទ្រ។
Article image
នាឡិកាថ្មីនេះ គឺមានមុខងារសំខាន់ៗជាច្រើនសម្រាប់អ្នកប្រើប្រាស់ដ៏ទាន់សម័យនេះ។ នាឡិកាថ្មីនេះ មានបង្ហាញចេញបាន 31 time zones, 1/100-second stopwatch ម៉ោងសម្រាប់ countdown និង alarms ថែមទៀតផង។ បន្ថែមពីនេះ នាឡិកាថ្មីនេះ ក៏មានភ្លើង LED Light សម្រាប់មើលឃើញច្បាស់នៅកន្លែងដែលមានពន្លឺទាប ហើយវាក៏អាចមើលទៅលើប្រតិទិនបានដល់ទៅឆ្នាំ 2099 ដោយស្វ័យប្រវត្តិថែមទៀតផង។ នាឡិកាថ្មីនេះ ដាក់លក់នៅក្នុងតំបន់ជាច្រើននៅអាស៊ីចាប់ផ្តើមពីប្រទេសជប៉ុននៅថ្ងៃទី 8 ខែមីនានេះ នៅក្នុងតម្លៃ  19,800 yen (~$132)៕
Article image
ក្រុមហ៊ុន Casio សហការជាមួយនឹងក្រុមតារាចំរៀង K-POP បង្ហាញចេញនាឡិកា G-SHOCK ស៊េរីថ្មី