ស្វែងរកពួកយើង:

ក្រុមហ៊ុន Geely នឹងប្រើប្រាស់ DeepSeek នៅឡានថ្មីរបស់ខ្លួន

ដោយ

Koun Jab Luffy

07 កុម្ភៈ 2025 09:00 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ Geely បានប្រកាសថា ខ្លួននឹងមានការប្រើប្រាស់នូវ Artifical intelligence (AI) ដែលអភិវឌ្ឍដោយខ្លួនឯង រួមជាមួយនិងបច្ចេកវិទ្យា DeepSeek’s R1 ដើម្បីធ្វើការទ្រទ្រង់ទៅលើប្រព័ន្ធបើកបរឆ្លាតវៃនៅលើរថយន្តជំនាន់ថ្មីខ្លួន ដែលនឹងមានវត្តមាននៅពេលខាងមុខ។ ជាមួយគ្នានេះ ក្រុមហ៊ុន Geely ក៏នឹងមានធ្វើការបណ្តុះបណ្តាលបច្ចេកវិទ្យាថ្មី FunctionCall AI ដែលគាំទ្រដោយ DeepSeekR1 នៅលើរថយន្ត Xingrui ផងដែរ។
សូមជំរាបថា Geely បានប្រកាសចេញនូវបច្ចេកវិទ្យា Xingrui AI កាលពីថ្ងៃទី 11 ខែមករាកន្លងទៅនេះ។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេចាត់ទុកថា គឺជាគំរូ AI ដំបូងបំផុតនៅលើពិភពលោក ដែលមានការអភិវឌ្ឍដោយខ្លួនឯង សម្រាប់ប្រើប្រាស់នៅលើឧស្សាហកម្មយានយន្ត។ Xingrui គឺមានការដាក់បញ្ចូលនូវមុខងារប្រើប្រាស់ជាច្រើន។
សម្រាប់កិច្ចសហការ គឺនឹងមានការដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើន Cloud Computing និង AI ដើម្បីជុំរុញដល់ដំណើរការបង្កើតនូវថាមពលសម្រាប់យានយន្ត ដោយមានរួមបញ្ចូលនូវបទពិសោធន៍ថ្មីនៃការបើកបរផងដែរ។ តាមរយៈនៃការវិវត្តន៍ថ្មីនេះ បង្ហាញថា Geely បានប្រកាសនូវយុទ្ធសាស្ត្រថ្មី “Smart Geely 2025” ជាមួយនិងបច្ចេកវិទ្យា AI ថ្មីៗ ដែលមានដូចជា voice interaction models, AI digital chassis និង advanced intelligent driving។
Article image
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ លោក Pan Jian ដែលជាសហស្ថាបនិក CATL បានបញ្ជាក់នៅក្នុងព្រឹត្តិការណ៌ World Economic Forum នៅទីក្រុង Davos ប្រទេសស្វីស ថា ឧស្សហកម្មយានយន្តនៅប្រទេសចិន នឹងមានការផ្លាស់ប្តូរពីរថយន្តអគ្គិសនី “EV (electric vehicle)” ទៅជាអគ្គិសនីឆ្លាតវៃ  “EIV (intelligent electric vehicle)”។ គិតត្រឹមមករាឆ្នាំ 2025 ក្រុមហ៊ុន Geely លក់រថយន្តបានចំនួន 266,700 គ្រឿង ដែលមានការកើនឡើង 27% ប្រៀបធៀបជាមួយខែមុន ហើយនិង 25% ប្រៀបធៀបទៅឆ្នាំមុន។
ក្រុមហ៊ុន Geely នឹងប្រើប្រាស់ DeepSeek នៅឡានថ្មីរបស់ខ្លួន