ស្វែងរកពួកយើង:

ក្រុមហ៊ុន Honor ផ្តើមផលិតសាកល្បងទៅលើថាមពលថ្មទំហំ 10000mAh សម្រាប់ស្មាតហ្វូនរបស់ខ្លួនហើយ

ដោយ

Koun Jab Luffy

11 វិច្ឆិកា 2025 10:47 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ត្រូវបានគេមើលឃើញថា បានត្រៀមខ្លួនបញ្ចេញនូវស្មាតហ្វូនថ្មី ដែលមានថាមពលថ្មធំសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន ហើយនៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននេះ ក៏ចាប់ផ្តើមការផលិតសាកល្បងទៅលើថាមពលថ្មទំហំ 10000mAh ផងដែរ។ សូមជំរាបថា ក្រុមហ៊ុននេះ បានព្យាយាមក្នុងការបង្កើនល្បឿនទៅលើការងារស្មាតហ្វូន Power ជំនាន់ថ្មីនេះ។ អ្នកទម្លាយ @DigitalChatStation បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថាមពលថ្មចំនួន 2 នោះគឺ  9000mAh និង 10000mAh។ ថាមពលថ្មទាំងពីរនេះ បានចាប់ផ្តើមផលិតសាកល្បង ហើយអាចនឹងប្រើប្រាស់នៅលើស្មាតហ្វូនថ្មីៗជាច្រើននាពេលខាងមុខនេះ។
អ្នកទម្លាយរូបនេះ នៅមិនទាន់ទម្លាយថា ស្មាតហ្វូនថ្មីរបស់ Honor នឹងប្រើប្រាស់នូវថាមពលថ្មីនេះនោះទេ។ ផ្អែកទៅលើព័ត៌មានលម្អិតជាច្រើនមុននេះ ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវថាមពលថ្មទំហំ 10000mAh ទៅលើស្មាតហ្វូន Power 2 នេះ។ ស្មាតហ្វូនថ្មីនេះ ក៏ចាប់ផ្តើមមានការបែកធ្លាយផងដែរ។ ស្មាតហ្វូននេះ អាចនឹងមានអេក្រង់ទំហំ 6.79 អ៊ីង LTPS ជាមួយនឹងកម្រិតភាពច្បាស់  1.5K resolution ។ ស្មាតហ្វូនថ្មីនេះនឹងមានរូបរាងដែលមានភាពប្រសើរជាងស្មាតហ្វូនជំនាន់មុននេះ ហើយវាក៏មានរូបរាងស្តើងជាងមុនផងដែរ។
Article image
ក្រុមហ៊ុន Honor នឹងប្រើប្រាស់នូវថាមពលថ្មទំហំ 10000mAh ហើយថាមពលថ្មនេះក៏ស្ថិតនៅក្នុងការផលិតផងដែរ។ ស្មាតហ្វូន Power ជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខនេះ។ ក្រៅពីថាមពលថ្មធំនេះ ស្មាត ហ្វូននេះ ក៏បានចាប់ផ្តើមការផលិតទៅលើថាមពលថ្មទំហំ 9000mAh ផងដែរ។ ថ្មីនេះ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Honor GT 2 Pro។
Article image
គួរបញ្ជាក់ថា នៅឆ្នាំនេះ ក្រុមហ៊ុន Hono អាចនឹងធ្វើអោយអ្នកគាំទ្រជាច្រើនរបស់ខ្លួនមានការភ្ញាក់ផ្អើលជាមួយនឹងស្មាតហ្វូន និងថេប្លេតរបស់ខ្លួនដូចគ្នា។ បើមើលទៅលើស្មាតហ្វូន Honor X70 គឺមានថាមពលថ្មទំហំ 8300mAh ហើយសម្រាប់ស្មាតហ្វូន Flagship Magic 8 Pro ក៏មានថាមពលថ្មទំហំ 7200mAh ផងដែរ៕