ស្វែងរកពួកយើង:

ក្រុមហ៊ុន IM Motors ប្រកាសចេញនូវឡានអគ្គិសនីស៊េរីថ្មី IM L6 ជាមួយជម្រើស 4 ម៉ូដែល

ដោយ

Koun Jab Luffy

14 ឧសភា 2025 12:22 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ IM Motors ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ SAIC Motor Corp បានបញ្ចេញនូវឡានអគ្គិសនីម៉ូដែលថ្មីរបស់ IM L6 ជាមួយនិងការអាប់ដែតជាច្រើនប៉ុន្តែតម្លៃមិនមានការផ្លាស់ប្តូរនោះទេ។ បើតាមការបញ្ជាក់នៅក្នុងប្រភពខាងលើនេះបានបញ្ជាក់ថា IM L6 ថ្មីនេះ នឹង 4 ជម្រើសផ្សេងគ្នា រួមមាន Max, Max+, Pro Max និង Ultra ហើយនិងមានតម្លៃចាប់ពី $30,540 ដុល្លារឡើង។
សូមជំរាបថា IM L6 ត្រូវបានក្រុមហ៊ុន IM Motors ប្រកាសជាលើកដំបូងនៅថ្ងៃ 13 ខែឧសភាពឆ្នាំ 2024 ជាមួយនិងជម្រើស 5 ផ្សេងគ្នា។ សម្រាប់ឆ្នាំ 2025 នេះ ក្រុមហ៊ុននេះ នឹងមានការដឹកជញ្ជូនឡានអគ្គិសនីជំនាន់ថ្មីនៃ IM L6 នេះ នៅថ្ងៃទី 19 ខែឧសភាខាងមុខ។ ឡានអគ្គិសនីថ្មីនេះ គឺជាម៉ូដែលថ្មី ដែលស្ថិតនៅក្នុងត្រកូល mid-to-large-size sedan ដែលមានប្រវែង 4,937mm និងមានទទឹង 1,960mm ហើយនឹងកំពស់ 1,474mm។ សម្រាប់គម្លាតកង់មុខក្រោយវិញ គឺមាសប្រវែង 2,950mm។ រថយន្តនេះ គឺវែងជាម៉ូដែលមុនបន្តិច។
Article image
ក្រុមហ៊ុន IM Motors បានបញ្ជាក់បន្ថែមថា គ្រប់ម៉ូដែលទាំងអស់នៃ IM L6 ជំនាន់ថ្មីនេះ គឺនឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 800-volt high-voltage platform ប្រៀបធៀបជាមួយនិងម៉ូដែលមុន គឺត្រូវបានក្រុមហ៊ុនប្រើប្រាស់ត្រឹមតែ 400-volt platform ប៉ុណ្ណោះ។ ឡានអគ្គិសនីថ្មីនេះ គឺមានការប្រើប្រាស់នូវម៉ូទ័រ 3 នៅខាងក្រោយ ហើយនិងម៉ូដែលមួយទៀតមានការប្រើប្រាស់នូវម៉ូទ័រភ្លោះដែលអាចវិលកង់ទាំងបួន។
Article image
សម្រាប់ពីរម៉ូដែលតម្លៃធូជាងគេ គឺមានការប្រើប្រាស់នូវម៉ូទ័រកម្លាំង 245kW ដែលមានកម្លាំងរមួល 430Nm និងអាចបង្កើតល្បឿនបានពី 0 ទៅ 100 km/h ដោយប្រើប្រាស់ពេល 5.9 វិនាទី។ ចំពោះម៉ូដែលមួយទៀត ដែលប្រើប្រាស់ម៉ូទ័រមួយដូចគ្នា គឺមានកម្លាំង 300kW និងមានកម្លាំងរមួល 500Nm ខណៈដែលការបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើប្រាស់ពេលត្រឹមតែ 4.6 វីនាទីប៉ុណ្ណោះ។ ហើយបើមើលទៅលើម៉ូដែលតម្លៃខ្ពស់ជាងគេនោះ គឺមានការប្រើប្រាស់ម៉ូទ័រភ្លោះគឺមានកម្លាំង 579kW និងមានកម្លាំងរមួល 800Nm មានសមត្ថភាពអាចបង្កើតល្បឿនពី 0 ទៅ 100km/h ប្រើប្រាស់ពេលត្រឹមតែ 2.74 ប៉ុណ្ណោះ។
Article image
និយាយពីកញ្ចប់អាគុយវិញ នៅលើម៉ូដែលតម្លៃសមរម្យជាងគេ គឺមានការប្រើប្រាស់អាគុយ lithium iron phosphate (LFP) ទំហំ 74kWh អាចរត់បានចម្ងាយ 690 kilometers តាមស្តង់ដារ CLTC។ សម្រាប់ម៉ូដែលពីរទៀត គឺប្រើប្រាស់អាគុយ lithium ternary battery ទំហំ 100kWh អាចរត់បានតាមស្តង់ដារ CLTC 850km និងមួយទៀត 780km។ ជាមួយនិងការសាកពី 10% ទៅ 80% ប្រើប្រាស់ពេលត្រឹមត 16.8 នាទីប៉ុណ្ណោះ។
ក្រុមហ៊ុន IM Motors ប្រកាសចេញនូវឡានអគ្គិសនីស៊េរីថ្មី IM L6 ជាមួយជម្រើស 4 ម៉ូដែល