ស្វែងរកពួកយើង:

ក្រុមហ៊ុន Kia ជឿជាក់ថា Tasman 2025 នឹងក្លាយគូរប្រជែងដ៏ខ្លាំងនៅទីផ្សាររថយន្ត Pickup ប្រទេសអូស្ត្រាលី

ដោយ

Koun Jab Luffy

14 វិច្ឆិកា 2024 09:54 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង Kia បានប្រកាសចេញរថយន្ត Pick up ដំបូងរបស់ខ្លួនម៉ូដែល Tasman ស៊េរីឆ្នាំ 2024 ដើម្បីធ្វើការប្រគូតប្រជែងទីផ្សារជាមួយរថយន្ត Pick up ដែលកំពុងពេញនិយមមួយចំនួនទៀតដូចជា Ford Ranger និង Toyota HiLux ជាដើម។ ហើយថ្មីៗនេះ Kia Tasman 2025 ក៏បានឈានជើងចូលប្រឡូកក្នុងទីផ្សាររថយន្ត Pick up អូស្រ្តាលីផងដែរ និងទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយ Kia ក៏រំពឹងខ្ពស់ថា Tasman 2025 នឹងក្លាយជាម៉ូដែលលក់ដាច់បំផុតរបស់ Kia នៅក្នុងទីផ្សារអូស្រ្តាលីថែមទៀតផង។
ក្រុមហ៊ុន Kia និយាយថា ខ្លួនមានគោលដៅក្នុងការជម្រុញការលក់រថយន្ត Tasman យ៉ាងហោចណាស់ក៏ 10% នៅក្នុងទីផ្សារអូស្រ្តាលី ដែលនឹងស្មើនឹងការលក់ចន្លោះ 20,000 គ្រឿង ទៅ 25,000 គ្រឿងក្នុងមួយឆ្នាំ។ Given Kia កំពុងស្ថិតនៅលើផ្លូវក្នុងការលក់រថយន្ត Sportage SUV ចំនួនប្រមាណ 23,000 គ្រឿងទៅកាន់អថិជនក្នុងប្រទេសអូស្ត្រាលីនៅឆ្នាំ 2024 នេះ ហើយរថយន្ត Pickup 2025 Tasman ute អាចជាម៉ាកយីហោដែលលក់ដាច់ជាងគេបំផុតលំដាប់លេខមួយ ឬតាមពីក្រោយម៉ូដែល Sportage ដែលកំពុងស្ថិតនៅលំដាប់ទីពីរ។
Article image
ផ្នែកតាមទិន្នន័យការលក់របស់រថយន្ត Kia ក្នុងប្រទេសអូស្ត្រាលីកាលពីឆ្នាំមុន គឺអាចជម្រុញគោលដៅក្នុងការលក់រថយន្ត Tasman ឲ្យក្លាយជារថយន្តពេញនិយមទីបួនរបស់ Kiaនៅក្នុងប្រទេសអូស្ត្រាលី។ តាមរបាយការណ៍លក់រថយន្ត Pick up ពេញមួយឆ្នាំ 2023 នៅទីផ្សារប្រទេសអូស្ត្រាលីបានឲ្យដឹងថា រថយន្ត Ford Ranger បានឈរនៅលំដាប់ទីមួយជាមួយចំនួនការលក់បានចំនួន 63,356 គ្រឿង តាមពីក្រោយដោយរថយន្ត Toyota HiLux ដែលលក់បានចំនួន 61,111 គ្រឿង និងម៉ូដែល Isuzu D-Max ស្ថិតនៅលំដាប់លេខបីដោយលក់បានចំនួន 31,202 គ្រឿង។
Article image
ដោយឡែកបើនិយាយពីម៉ាករថយន្តដែលលក់ដាច់ខ្លាំងបំផុតនៅទីផ្សារប្រទេសអូស្រ្តាលីបច្ចុប្បន្ន គឺជាម៉ាករថយន្ត Toyota ដោយក្រុមហ៊ុនផលិតរថយន្តជប៉ុននេះឈរនៅលំដាប់លេខ 1 ដោយលក់រថយន្តបានសរុបដល់ 215,240 គ្រឿង តាមពីក្រោយដោយ Mazda ដែលលក់បានចំនួន 100,008 គ្រឿង និង Kia ស្ថិតនៅលំដាប់លេខបីជាមួយចំនួននៃការលក់បាន 76,120 គ្រឿង។ បើតាមរបាយការណ៍ចេញពី Drive បានឲ្យដឹងថា Kia Tasman អាចនឹងមានឥទ្ធិពលខ្លាំងទៅលើរថយន្ត off-road SUV ដែលកំពុងមានវត្តមាននៅទីផ្សារប្រទេសអូស្រ្តាលីដូចជា Toyota LandCruiser  Prado និង Nissan Patrol ជាដើម៕