ស្វែងរកពួកយើង:

ក្រុមហ៊ុន Leapmotor ដាក់គោលដៅលក់ឡានអោយបាន 1 លានគ្រឿង នៅឆ្នាំ 2026 ខាងមុខនេះ

ដោយ

Koun Jab Luffy

16 វិច្ឆិកា 2025 03:41 រសៀល

អាន 2 នាទី

Article image
Leapmotor នៅថ្ងៃនេះ បានប្រកាសចេញនូវរបាយការណ៌លក់ប្រចាំឆ្នាំរបស់ខ្លួនហើយ ដោយមកដល់ពេលនេះ ក្រុមហ៊ុននេះបាននាំចេកឡានបស់ខ្លួនបានចំនូនជាង 500,000 គ្រឿងហើយ ខណៈដែលពេលវេលានៅសល់ជាង 1 ខែទៀតទើបបញ្ចបៈឆ្នាំ 2025។ តាមរយៈនៃការបញ្ចេញនូវទិន្នន័យថ្ងៃនេះដែរ ក្រុមហ៊ុនផលិតឡានអគ្គិសនីមួយនេះ ក៏មានបង្ហាញពីគោលដៅថ្មីសម្រាប់ឆ្នាំក្រោយផងដែរ ដោយក្រុមហ៊ុននេះមានគោលដៅលក់ឡានរបស់ខ្លួនអោយបាន 1 លានគ្រឿង។ បន្ថែមពីនេះ ក្រុមហ៊ុននេះក៏បានប្រកាសពីការប្តូរពេលវេលាបង្ហាញចេញឡាន Lafa 5 Electric Hatchback របស់ខ្លូនពីថ្ងៃទី 28 ខែវិច្ឆិកាមកកាន់ថ្ងៃទី 27 ខែវិច្ឆិកាវិញផងដែរ។
តាមប្រសាសន៌របស់លោក Zhu Jiangming ដែលជាស្ថាបនិក និងជាអគ្គនាយល ហើយនិងជានាយកប្រតិបត្តិក្រុមហ៊ុន Leapmotor បានបង្ហាញថា គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុនរបស់លោកបានលក់ឡានបានចំនួនជាង 500,000 គ្រៀងហើយ ខណៈដែលពេលវេលានៃការកំណត់នៅសល់ពេល 45 ថ្ងៃទៀតទើបបិទបញ្ចប់។ ជាមួយនិងគោលដៅថ្មីនេះ ក្រុមហ៊ុននេះ នឹងមានការប្រកាសចេញនូវម៉ូដែល Lafa 5, D19 និង A10 ជាដើម។ សូមជំរាបថា ក្រុមហ៊ុនបានដាក់លក់មុនទៅម៉ូដែលថ្មី Lafa 5 កាលពីថ្ងៃទី 7 ខែវិច្ឆិកាកន្លងទៅនេះផងដែរ ដោយម៉ូដែលនេះ គឺនឹងមានការប្រជែងជាមួយនិង Volkswagen ID.3, SAIC MG4, BYD Dolphin និង Nio Inc Firefly EV។
Article image
Lafa 5 ត្រូវបានប្រកាសចេញជាមួយតម្លៃ 105,800 យ៉ន់ ដែលប្រហែលជា $14,858 ជាមួយនិងសមត្ថភាពបើកបរបានចម្ងាយ 605km តាមស្តង់ដារ CLTC។ ក្រុមហ៊ុនេនះ បានប្រកាសថា Lafa 5 នឹងមានប្រកាសចេញនៅថ្ងៃទី 27 ខែវិច្ឆិកាខាងមុខនេះហើយ។
Article image
ក្រុមហ៊ុន Leapmotor ដាក់គោលដៅលក់ឡានអោយបាន 1 លានគ្រឿង នៅឆ្នាំ 2026 ខាងមុខនេះ