
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Lenovo បានប្រកាសចេញនូវថេប្លេត P12។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះក៏មានគម្រោងនៅក្នុងការអាប់ដេតទៅលើថេប្លេតនេះ តាមរយៈការបង្ហាញនូវ version ថ្មីជាប្រភេទ Matte Display ផងដែរ។ ព័ត៌មានថ្មីនេះ ត្រូវបានគេមើលឃើញថា លេចចេញពីរបាយការណ៍មួយរបស់ Windows Report ដែលបានទម្លាយថា ក្រុមហ៊ុន Lenovo ក៏ធ្វើការនៅលើថេប្លេតថ្មីមួយដែលមានឈ្មោះហៅថា Tab P12 Matte Display។
នៅក្នុងរបាយការណ៍នេះ ថេប្លេត Tab P12 Matte Display នេះ គឺមានលក្ខណៈសម្បត្តិ និងមុខងារជាច្រើនជាមួយនឹងម៉ូដែលឆ្នាំមុននេះ។ ថេប្លេតនេះ មានអេក្រង់ទំហំ 12.7-អ៊ីង LCD នឹងមានការប្រើប្រាស់នូវ texture ស្រដៀងគ្នាទៅនឹង e-reader ថែមទៀតផង។ ខណៈពេលដែលអេក្រង់របស់ថេប្លេតនេះ មានកម្រិតភាពច្បាស់ដល់ទៅ 3K នោះ សម្រាប់ពណ៌ដែលបង្ហាញលើអេក្រង់ ប្រហែលជាមិនទាន់បានច្បាស់ខ្លាំងដូចទៅនឹងថេប្លេត OLED នោះទេ។ នៅលើថេប្លេតនេះ ក៏មានការប្រើប្រាស់នូវ anti-glare coatingដែលមានការពង្រឹងទៅលើកម្រិតពន្លឺ ហើយសម្រាប់ paper-like texture ក៏ផ្តល់នូវភាពងាយស្រួលក្នុងការទស្សនាផងដែរ។
ថេប្លេតនេះ មានគោលដៅសម្រាប់អ្នកប្រើប្រាស់ដែលផ្តោតទៅលើមាតិកា និងផលិតភាពការងារ។ ថេប្លេតនេះ នឹងមានភ្ជាប់ជាមួនឹង Lenovo’s P12 Keyboard Pack, Folio Case និង Tab Pen Plus។ ជាមួយគ្នានេះ ក្រុមហ៊ុន Lenovo ក៏នឹងប្រើប្រាស់នូវកម្រិតអេក្រង់ 16:10 aspect ratio និង Dolby Atmos ដែលមានការទទួលស្គាល់ដោយក្រុមហ៊ុន JBL ថែមទៀតផង។ ថេប្លេតនេះ នឹងមានបន្ទះឈីប MediaTek Dimensity 7050, 8GB និង 128GB ។ ថេប្លេតនេះមានកាមេរ៉ាខាងមុខទំហំ 13MP ជាមួយនឹងមុខងារ AI, ការកាន់ថ្មបានដល់ទៅ 9 ម៉ោង ប្រព័ន្ធស្កេនក្រយ៉ៅដៃ និងប្រព័ន្ធប្រតិបត្តិការ Android 13 ។

ក្រុមហ៊ុន Lenovo នឹងទទួលបាននូវការអាប់ដេតបានដល់ទៅ 4 ឆ្នាំថែមទៀតផង។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការចេញលក់របស់ថេប្លេត Tab P12 Matte Display នៅមិនទាន់មានព័ត៌មានផ្លូវការអំពីរឿងនេះនៅឡើយទេ។ ថេប្លេតនេះ អាចនឹងមានតម្លៃប្រហែលទៅនឹងថេប្លេត Tab P12 ដែលមានតម្លៃប្រហែលជា $270៕
