ស្វែងរកពួកយើង:

ក្រុមហ៊ុន Meizu អាចនឹងត្រឡប់មកាន់ទីផ្សារស្មាតហ្វូនឡើងវិញ បន្ទាប់ពីការបង្ហាញវត្តមាន Meizu 21 Note

ដោយ

Koun Jab Luffy

23 មេសា 2024 08:59 ព្រឹក

អាន 2 នាទី

បច្ចុប្បន្ននេះ ទីផ្សារស្មាតហ្វូននៅលើពិភពលោក ត្រូវបានគេមើលឃើញថា មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ហើយមកដល់ពេលនេះ មានក្រុមហ៊ុនធំៗជាច្រើន ក៏បន្តបានបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនជាច្រើននៅលើទីផ្សារ ដើម្បីទាញយកចំណែកទីផ្សាររៀងៗខ្លួនផងដែរ។
Article image
នៅក្នុងនោះ ក្រុមហ៊ុនមួយចំនួន ក៏បានចំណាយប្រាក់រាប់ពាន់លានដុល្លារ នៅក្នុងការវិនិយោគនៅលើការផលិតស្មាតហ្វូននេះ ក៏ប៉ុន្តែ នៅតែមិនអាចប្រកួតប្រជែងទីផ្សារស្មាតហ្វូននេះបានផងដែរ។ ជាក់ស្តែងដូជា Meizu ជាដើម បើតាមរបាយការណ៌មុននេះ បាននិយាយថា ក្រុមហ៊ុន Meizu បានប្រកាសបិទអាជីវម្មស្មាតហ្វូនរបស់ខ្លួនហើយ ដោយក្រុមហ៊ុននេះ បានប្រកាសពីការអភិវឌ្ឍទៅលើបច្ចេកវិទ្យា AI ជាងការផលិតស្មាតហ្វូន។ ប៉ុន្តែអ្វីៗមិនអាចពិតប្រាកដទាំងស្រុងនោះទេ ពីព្រោះថា ថ្មីៗនេះ មានព័ត៌មានថា ក្រុមហ៊ុននេះ បានទម្លាយថា ស្មាតហ្វូន Meizu 21 Note នឹងបង្ហាញវត្តមាននៅលើទីផ្សារឆាប់ៗនេះហើយ។
ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូន Meizu 21 Note នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 និងមានការបង្កើនថាមពលថ្មថែមទៀតផង។ សម្រាប់បការបែកធ្លាយព័ត៌មានថ្មីៗនេះ ក៏បានបញ្ជាក់ថា ស្មាតហ្វូនថ្មីមួយ ដែលមានលេខកូដ M468Q ត្រូវបានគេជឿជាក់ថា Meizu 21X។ យោងតាមការបង្ហើបនូវព័ត៌មានចុងក្រោយេនះ គឺបាននិយាយថា នេះគឺជា Meizu 21 Note។
Article image
ស្មាតហ្វូននេះ គឺជាប្រភេទស្មាតហ្វុនថ្នាក់ខ្ពស់ ដោយក្រុមហ៊ុនដាក់អោយដំណើរកានៅលើបន្ទះឈីប Snapdragon 8 Gen 2។ នៅលើស្មាតហ្វូ Meizu 21 Note ក៏នឹងមានការបង្កើននូវទំហំថាមពលថ្ម 5500mAh និងមានការគាំទ្រនូវកម្លាំងសាក 66W fast charging។ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ចេញនូវព័ត៌មានស៊ីជម្រៅរបស់ស្មាតហ្វូននៅឡើយទេ។
ក្រុមហ៊ុន Meizu អាចនឹងត្រឡប់មកាន់ទីផ្សារស្មាតហ្វូនឡើងវិញ បន្ទាប់ពីការបង្ហាញវត្តមាន Meizu 21 Note