ស្វែងរកពួកយើង:

ក្រុមហ៊ុន OPPO បានចេញមកបញ្ជាក់ច្បាស់ៗថា ខ្លួនមិនបានបង់ស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួននោះទេ!

ដោយ

Koun Jab Luffy

21 កុម្ភៈ 2024 03:28 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះមានសេចក្តីរាយការណ៌ថា នៅឆ្នាំនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗរបស់ចិនមួយចំនួន នឹងមិនមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួននោះទេ។ ហើយនៅក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក៏អាចនឹងមានកឈ្មោះក្រុមហ៊ុន OPPO មួយផងដែរ ពីព្រោះថា តួរលេខនៃការលក់ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុននេះហាក់បីដូចជាមិនសូវជាបានល្អនោះទេនាពេលថ្មីៗនេះ។
បន្ទាប់ពីលេចធ្លាយព័ត៌មាននេះ នៅថ្ងៃនេះ មានការចេញនូវសេចក្តីរាយការណ៌ថ្មីមួយរបស់ក្រុមហ៊ុន OPPO ដែលចុះផ្សាយដោយ GSMArena បានសសេរថា ក្រុមហ៊ុននេះនឹងតែបន្តប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មីៗដដែល។ យោងតាមការផ្សព្វផ្សាយខាងលើនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន OPPO បានបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុន OPPO គឺបាននឹងកំពុងតែបន្តធ្វើការអភិវឌ្ឍន៌បច្ចេកវិទ្យាថ្មីៗជាច្រើនសម្រាប់ស្មាតហ្វូន អេក្រង់បត់បាននេះ។ សូមមេត្តារង់ចាំការបញ្ជាក់ជាផ្លូវការពីការអាប់ដែររបស់យើង។
គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន OnePlus បានបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បាន OnePlus Open ដែលជាម៉ូដែលដំបូងរបស់ខ្លួន នឹងមានការដាក់លក់នៅលើទីផ្សារអ៊ឺរ៉ុប អាមេរិក និងឥណ្ឌាផងដែរ។ ប៉ុន្តែសម្រាប់ទីផ្សារមួយចំនួនទៀតដែលរួមមានទាំងប្រទេសចិននោះ គឺមានការបង្ហាញវត្តមានស្មាតហ្វូន OPPO Find N3។ នៅឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន OPPO ក៏បានបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បែបបញ្ឈេម៉ូដែល Find N3 Flip ផងដែរ។ ជាមួយនិងការចេញមកបញ្ជាក់នេះ មានការរំពឹងថា ក្រុមហ៊ុននេះ នឹងបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់ OPPO Find N4, N4 Flip រួមជាមួយនិង OnePlus Open 2។
Article image
សូមជំរាបថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន OPPO ក៏មានការប្រកាសចេញនូវស្មាតហ្វូន Find X7 និង Find X7 Ultra នៅលើទីផ្សារប្រទេសចិនផងដែរ។ នៅក្នុងនោះក៏មានការព្យាករណ៌ថា ក្រុមហ៊ុននេះ ក៏អាចនឹងបង្ហាញនូវម៉ូដែលថ្មីដែលមានមុខងារ two-way satellite connectivity របស់ X7 Ultra នៅប្រទេសចិនខែក្រោយនេះទៀតផង។ ក្រុមហ៊ុននេះថែមទាំងបាននិយាយថា នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 Gen 3 នៅលើ OPPO K12 និង Reno 12 series សម្រាប់ប្រទេសចិនផងដែរ។ ចំពោះទីផ្សារឥណ្ឌាក្រុមហ៊ុននេះ នឹងប្រកាសចេញនូវ OPPO F25 Pro 5G នៅថ្ងៃទី 29 ខែកុម្ភៈនេះ។ នេះអាចស្មាតហ្វូនម៉ូដែលថ្មី បន្ទាប់ពី Reno 11 series បង្ហាញវត្តមានកាលពីខែមុន។
ក្រុមហ៊ុន OPPO បានចេញមកបញ្ជាក់ច្បាស់ៗថា ខ្លួនមិនបានបង់ស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួននោះទេ!