ស្វែងរកពួកយើង:

ក្រុមហ៊ុនផលិតរថយន្ត BYD ប្រកាសចេញប្រព័ន្ធជំនួយការបើកបរថ្មី “God’s Eye”

ដោយ

Koun Jab Luffy

11 កុម្ភៈ 2025 09:10 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ BYD  បានប្រារព្ធព្រឹត្តិការណ៌ថ្មី ប្រកាសចេញនូវប្រព័ន្ធជំនួយការបើកបថ្មីដែលមានឈ្មោះថា “God’s Eye”។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ប្រព័ន្ធថ្មី ដែលមានការតម្លើងនូវបច្ចេកវិទ្យាកាន់តែសំបូរបែបនេះ នឹងមានការដាក់អោយប្រើប្រាស់នៅលើរថយន្ត BYD ជាច្រើន រួមមានដូចជា BYD Seagull hatchback តម្លៃ 69,800 យ៉ន់ ដែលប្រហែល 9,550 ដុល្លារ។ ប្រភពដដែលនេះ បន្តថា God’s Eye ADAS នឹងមាន 3 ជម្រើស ហើយនិងមានការគាំទ្រដោយសិនស័រ LiDAR ចំនួន 3 ទៀតផង។
គួរបញ្ជាក់ផងដែរ មួយរយៈមុននេះ ក្រុមហ៊ុន BYD ត្រូវបានគេធ្វើការរិះគន់ជាច្រើនទៅលើការប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរ ដោយលើកឡើងថា ប្រព័ន្ធនេះ គឺមានដំណើរការយឺតជាងដៃគូរបស់ខ្លួន។ ដូច្នេះដើម្បីជាការឆ្លើយតបទៅនឹងការរិះគន់ខាងលើនេះ កាលពីថ្ងៃទី 10 ខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន BYD បានប្រកាសចេញនូវប្រព័ន្ធជំនួយការបើកបថ្មី“God’s Eye” របស់ខ្លួនជាមួយនិងការអាប់ដែតទៅលើ core ចំនួន 3។
Article image
តាមប្រសាសន៌របស់អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន BYD លោក Wang Chuanfu បានបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុន BYD បានតម្លើងនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យរថយន្តដ៏ធំនៅក្នុងប្រទេសចិន ហើយមកដល់ពេលនេះ BYD មានវិស្វករជាង 110,000 នាក់ ដោយក្នុងចំណោមមនុស្សទាំងនោះ មានវិស្វករ 5,000 នាក់ គឺជាអ្នកជំនាញនៅក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃ។
Article image
កាលពីឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន BYD ក៏បានធ្វើតេស្តជាមួយនិងប្រព័ន្ធ ADAS សម្រាប់ចំងាយផ្លូវជាង 72 លានគីឡូម៉ែត្រនៅក្នុងមួយថ្ងៃផែរ។ ដោយសារតែការវិវត្តន៌ថ្មីនេះហើយ ទើបបានជួយអោយក្រុមហ៊ុន BYD អាចធ្វើការបង្កើតបាននូវប្រព័ន្ធជំនួយការបើកបរជំនាន់ថ្មីដែលមានឈ្មោះថា “God’s Eye” នេះ។ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន BYD បានបន្តថា ក្នុងរយៈពេល 2 ទៅ 3 ឆ្នាំខាងមុខទៀត ប្រព័ន្ធបើកបរឆ្លាតវៃនេះ នឹងក្លាយជាមធ្យោបាយថ្មីមួយ ដែលមិនអាចខ្វះបានសម្រាប់អ្នកដែលទិញរយន្ត។
ក្រុមហ៊ុនផលិតរថយន្ត BYD ប្រកាសចេញប្រព័ន្ធជំនួយការបើកបរថ្មី “God’s Eye”