នៅពេលនេះ ក្រុមហ៊ុនស្មាតហ្វូនរបស់ចិនជាច្រើន បានកំពុងតែមានប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដែលបានធ្វើ អោយមានការបង្កើនតម្លៃជាបន្តបន្ទាប់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុន Samsung ក៏ស្ថិតនៅក្នុងចំណោមនោះដែរ។ ប៉ុន្តែទៅលើការលក់ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុននេះ គឺបានល្អជាងគេដោយសារ តែ Samsung មានទីផ្សារពាសពេញពិភពលោក។ សម្រាប់ឆ្នាំនេះ ត្រូវបានគេរំពឹងថា ទីផ្សារអាចនឹងមានការផ្លាស់ប្តូរហើយ ដោយសារតែ Apple ត្រៀមខ្លួនបញ្ចេញស្មាតហ្វូនបត់បានផងដែរ។

បើតាមការបញ្ជាក់ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងបង្កើនទៅលើចំនួននៃការផលិតទៅលើស្មាតហ្វូនបត់បាន iPhone Fold នេះ ដល់ទៅ 20% ដែលកាលពីមុន ចំនួននៃការផលិតស្មាតហ្វូនបត់បាននេះ គឺមានចំនួន 8 លានគ្រឿង ហើយអាចនឹងបង្កើនទៅ 15 លានគ្រឿង។ របាយការណ៍មុននេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន iPhone Fold នេះ អាចនឹងមានតម្លៃ $2,400។
ទៅលើតម្លៃស្មាតហ្វូនអេក្រង់នេះ ត្រូវបានគេបង្ហើបថា អាចនឹងមានតម្លៃប្រហែលជា $2,000 ដែលតម្លៃនេះស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy Z Fold 7 ដែលចេញឆ្នាំមុននេះអញ្ចឹង។ ដូច្នេះសម្រាប់តម្លៃរបស់ស្មាតហ្វូនបត់បាន Galaxy Z Fold 8 ដែលនឹងចេញឆ្នាំថ្មីនេះ អាចនឹងក្លាយជាគូរប្រជែងគ្នាទៅនឹង Phone Fold បាន។ គួរបញ្ជាក់ថា កាលពីពេលមុននេះ ក្រុមហ៊ុន Apple ភាគច្រើន បានទិញនូវសមាសភាគចេញពីក្រុមហ៊ុនកូរ៉េខាងត្បូង តែពេលនេះក្រុមហ៊ុននេះ បានចាប់ផ្តើមទិញសមាសភាគពីចិនវិញ ដើម្បីអាចកាត់បន្ថយទៅលើតម្លៃនៃស្មាតហ្វូនផងដែរ។

សូមជំរាបថា ពេលនេះ ដោយសារតែការកើនឡើងនៃតម្លៃទៅលើបន្ទះឈីប ជាពិសេសទៅលើម៉េមូរីនោះ ក្រុមហ៊ុន Samsung ក៏បានបង្កើនទៅលើតម្លៃនៃស្មាតហ្វូនរបស់ខ្លួនផងដែរ។ ស្មាតហ្វូន Galaxy S26 Series គឺមានតម្លៃខ្ពស់ជាងស្មាតហ្វូន Galaxy S25 series ប៉ុន្តែស្មាតហ្វូន Galaxy Z Fold 8 នេះ អាចនឹងមានតម្លៃដូចគ្នាទៅនឹងស្មាតហ្វូន Galaxy Z Fold 7 ។
ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 8 នេះ នឹងមានអេក្រង់ខាងក្រៅ 6.5 អ៊ីង Cover OLED អេក្រង់ខាងក្នុង 8 អ៊ីង Foldable OLED Screen, Stereo Speakers កាមេរ៉ាខាងក្រោយទំហំ 200MP, 50MP Ultrawide, 10MP ឬ 12MP Telephoto គាំទ្រជាមួយនឹងកម្រិតហ៊្សូម 3x Optical Zoom ខណៈដែលកាមេរ៉ាមុខចំនួន 2 គ្រាប់ មានទំហំ 10MP Selfie។

ស្មាតហ្វូនបត់បានថ្មីនេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានថាមពលថ្មទំហំ 5,000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging ។ សម្រាប់មុខងារជាច្រើនទៀតនៅលើស្មាតហ្វូននេះរួមមាន IP58 សម្រាប់ការពារទឹក និងធូលី ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង បច្ចេកវិទ្យា NFC, UWB, Wi-Fi 7, Bluetooth 6.0 និង USB 3.2 Gen 1 Type-C port ផងដែរ៕
