Fang Cheng Bao ដែលជាម៉ាកយីហោឡានប្រណិតរបស់ BYD ទើបតែបានប្រកាសចេញនូវម៉ូដែលថ្មី FCB Tai 3 ជាមួយនិងបច្ចេកវិទ្យាសាកជំនាន់ថ្មី Flash-Charging ខណៈដែល FCB Tai 7 EV ដែលមាន Flash-Charging ក៏ត្រូវបានក្រុមហ៊ុនដាក់អោយមានការ Pre-Orders ផងដែរ។ សូមជំរាបថា ឡាន SUV Off-Road ទាំងពីរនេះ គឺម៉ូដែលដំបូងគេ ដែលត្រូវបានក្រុមហ៊ុន BYD ដាក់អោយប្រើប្រាស់បច្ចេកវិទ្យានេះ ហើយនឹងមានការសម្ពោធកាលពីថ្ងៃទី 5 ខែមីនាកន្លងទៅ។

និយាយពីសមត្ថភាព FCB Tai 3 ដែលប្រើប្រាស់ Flash-Charging នេះ គឺមានពីរជម្រើស គឺមួយរត់បានចម្ងាយ 620km ជាមួយនិងម៉ូទ័រក្រោយ Rear-Wheel-Drive និងមួយទៀតរត់បានចម្ងាយ 565km ដំណើរការនៅលើកង់ទាំង Four Wheel-Drive Version នឹងមានតម្លៃចាប់ពី 153,800 យ៉ន់ ប្រហែល $22,300 ដុល្លារ។

បន្ថែមពីនេះឡាន SUV Off-Road ថ្មីនេះ ក្រៅតែពី Flash-charging ក្រុមហ៊ុនក៏មានដាក់អោយប្រើប្រាស់នូវថាមពលថ្ម Blade Battery ជំនាន់ទី 2 ផងដែរ ដោយអ្នកប្រើប្រាស់នឹងទទួលបាននូវភាពជឿជាក់ខ្លាំងជាមុននៅពេលធ្វើដំណើរ នឹងការសាកបញ្ចូលថាមពលបានលឿនជាងមុន។ ទៅលើការសាករបស់ Tai 3 ជមួយនិង flash-charging នេះ គឺសាកពី 10% ទៅ 70% ត្រឹមតែ 5 នាទី និងដល់ 97% គឺត្រឹមតែ 9 នាទីប៉ុណ្ណោះ។

ជាមួយគ្នានេះ សម្រាប់ Tai 7 EV ដែលមានបំពាក់នូវ Flash-Charging ក៏ត្រូវបានក្រមហ៊ុនដាក់ pre-sales ផងដែរ ជាមួយតម្លៃចាប់ពី 220,000 យ៉ន់ ប្រហាក់ប្រហែក 32,000 ដុល្លារ និងមួយទៀតម្លៃ 250,000 យ៉ន់ ប្រហាក់ប្រហែល 36,000 ដុល្លារ។ នេះគឺជាឡាន Mid-size pure electric SUV ដែលផ្តល់នូវផាសុកភាពបំផុតសម្រាប់អ្នកប្រើប្រាស់លក្ខណៈគ្រួសារ ដោយសារឡាននេះ មានទំហំធំទូលាយ និងមានសមត្ថភាពបើកបរបានឆ្ងាយ។
យោងតាមទិន្នន័យផ្លូវការណ៌ បានបញ្ជាក់ថា ឡានម៉ូដែល Two-wheel-drive របស់ Tai 7 EV flash-charging នេះ អាចបើកបរអគ្គិសនីសុត្ធបានចម្ងាយ 755km ដែលឆ្ងាយជាងគេក្នុងចំណោមឡានដែលចេញមុននេះ។ ប្រភពដដែលនេះបន្តថា Tai 3 Flash-Charging គឺមានអភិវឌ្ឍ និងឌីស្សាញផ្តាច់មុខជាមួយនិងមុខងារ Smart EVO ហើយនិង Electric Platform។ ឡាននេះអាចបើកបរបាន 565km សម្រាប់ម៉ូដែល Four-Wheel-Drive Flash-Charging។