
យោងតាមការចេញផ្សាយព័ត៌មានពីស្ថាប័នសុវត្ថិភាពរថយន្តរបស់ទ្វីបអឺរ៉ុប Euro NCAP បានបង្ហាញថា ឡានអគ្គិសនីខ្នាតតូច Firefly របស់ Nio ទទួលបាននូវពិន្ទុកម្រិតផ្កាយ 5 ពីការធ្វើតេស្តភាពធន់ទៅលើការបុកប៉ះ និងប្រព័ន្ធសុវត្ថិភាព។
ឡានឃ្ជូតខ្នាតតូចដែលមានទ្វាប្រាំនេះ គឺទទួលបាននូវពិន្ទុខ្ពស់ដល់ទៅ 96% ពីស្ថាប័ន Euro NCAP 2025។ ពិន្ទុនេះគឺខ្ពស់ខ្លាំងមែនទែន។ សម្រាប់ការការពារប្រព័ន្ធសុវត្ថិភាពកូនក្មេង ឡាននេះអាចធ្វើបាន 87% ខណៈដែលប្រព័ន្ធសុវត្ថិភាពអ្នកថ្មើរជើង 82% និងប្រព័ន្ធជំនួយសុវត្ថិភាពធ្វើបានដល់ទៅ 86 % ដែលលទ្ធផលខាងលើនេះ គឺបញ្ជាក់ថា ឡាននេះគឺពិតជាមានសុវត្ថិភាពខ្លាំងមែនទែន។

សូមជំរាបថា កាលពីខែកក្កដាកន្លងទៅនេះ ឡាន Firefly EV ក៏ទទួលបាននូវការផ្តល់នូវកម្រិត G ឬ G+ សម្រាប់ការតេស្តទៅលើ 4 កម្រិតផ្សេងគ្នានៅក្នុងប្រទេសចិនពីស្ថាប័ន C-IASI (China Insurance Automotive Safety Index) ផងដែរ ដោយបានធ្វើអោយឡាននេះ មានការជឿជាក់ខ្លាំងទៅលើប្រព័ន្ធសុវត្ថិភាពបំផុត។
តាមប្រសាសន៌របស់លោក Daniel Jin ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Nio បានដែលបង្ហោះនៅលើ Weibo កាលពីខែកក្កដាកន្លងទៅនេះ បានអោយដឹងថា ជាមួយនិងការបង្កើតនូវឡានតូចដែកមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក គឺគោលការចំបងបំផុតរបស់ក្រុមហ៊ុន ដែលបានសម្រេចធ្វើនៅក្នុងសង្វាក់ផលិតកម្មរបស់ Firefly។ លោកបានកត់សម្គាល់ថា ការទទួលបានលទ្ធផលល្អបេបនេះ គឺដោយសារតែក្រុមហ៊ុនគិតគូរពីតម្លៃ និងរូបរាងរបស់ឡាន។

លោក Daniel Jin បានបន្តថា ដោយសារតែការឌីស្សាញដ៏ប៉ិនប្រសព្វរួមជាមួយនិងការដាក់បញ្ចូលនូវសមាសភាគផលិតប្រកបដោយគុណភាពខ្ពស់ ហើយនិងមានការយកចិត្តទុកដាក់ខ្ពស់ទៅលើប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់បានធ្វើអោយក្រុមហ៊ុនសម្រេចបាននូវសមិទ្ធិផលមួយដែលមានភាពរឹងមាំ និងផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អ្នកប្រើប្រាស់។
