ស្វែងរកពួកយើង:

គិតមកដល់ពេលនេះ ក្រុមហ៊ុន Leapmotor ផលិតឡានអគ្គិសនីបាន 1 លានគ្រឿងហើយ!

ដោយ

Koun Jab Luffy

25 កញ្ញា 2025 11:48 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមសេក្តីរាយការណ៌របស់ក្រុមហ៊ុន Leapmotor ដែលបង្ហោះនៅលើបណ្តាញ Weibo នៅថ្ងៃនេះ បានអោយដឹងថា ពេលលនេះ ក្រុមហ៊ុននេះ បានផលិតចេញនូវឡានអគ្គិសនីរបស់ខ្លួនបានចំនួន 1 លានគ្រឿងហើយ ដោយចំនួននេះ គឺមានការផលិតចេញត្រឹមតែរយៈពេល 343 ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការផលិតនូវឡានដែលមានលេខរៀងទី 500,000th រួចមក។
សូមជំរាបថា Leapmotor គឺជាម៉ាកយីហោឡានអគ្គិសនីថ្មីមួយរបស់ចិន ដែលបានចាប់ផ្តើមធ្វើការផលិតជាលើកដំបូងនៅថ្ងៃទី 6 ខែមិថុនាឆ្នាំ 2019 ហើយមកដល់ថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2022 ក្រុមហ៊ុននេះផលិតឡានបានចំនួន 100,000th គ្រឿង ហើយបន្តមកដល់ថ្ងៃទី 17 ខែតុលាឆ្នាំ 2024 ក្រុមហ៊ុន Leapmotor ផលិតឡានរបស់ខ្លួនបានចំនួន 500,000th គ្រឿង។
Article image
សូមជំរាបថា ដំបូងឡើយក្រុមហ៊ុននេះ គឺមានផ្តល់នូវតែជម្រើសអគ្គិសនីសុទ្ធតែប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ 2022 ក្រុមហ៊ុននេះ បានធ្វើការអភិវឌ្ឍទៅលើម៉ូដែលអគ្គិសនីលាយចំហេះ ហើយនឹងបានប្រកាសសចេញបន្ថែមទៀតនូវម៉ូដែលនេះ នៅឆ្នាំ 2023។ គិតមកដល់ពេលនេះ Leapmotor បានលក់ចេញនូវឡានជាច្រើនរួចមកហើយ ដែលក្នុងនោះមានដូចជា T03, B10, B01, C01, C10, C11 និង C16  ក៏ដូចជា T03, B01 ហើយនិង B10 ជាដើម។ កាលពីមីនាកន្លងទៅនេះ លោក Zhu Jiangming ដែលជាអគ្គនាយក្រុមហ៊ុន Leapmotor បាននិយាយថា ក្រុមហ៊ុនអាចនឹងលក់ឡានរបស់ខ្លួនចំនួន 500,000 ទៅ 600,000 នៅក្នុងឆ្នាំនេះ។
Article image
កាលពីខែសីហានេះ Leapmotor មានគោលដៅលក់ឡានរបស់ខ្លួនអោយបានចំនួន 580,000 ទៅ 650,000 សម្រាប់រយៈពេលពេញមួយឆ្នាំ 2025 ហើយនិងបន្តអោយបាន 1 លានគ្រឿងនៅឆ្នាំក្រោយ ប្រសិនបើតួលេខខាងលើនេះមិនមានការប្រែប្រួលខ្លាំង។ កាលពីសប្តាហ៍មុននេះ Leapmotor ក៏មានការប្រកាសចេញនូវម៉ូដែលប្រណិត All-New flagship D19 SUV ដែលត្រៀមនឹងដាក់លក់នៅលើទីផ្សារសកលនាថ្ងៃទី 16 ខែតុលាខាងមុខនេះផងដែរ។ សម្រាប់ម៉ូដែលដំបូងរបស់ D Series នេះ អាចនឹងមានតម្លៃ $42,080 ដុល្លារ។
គិតមកដល់ពេលនេះ ក្រុមហ៊ុន Leapmotor ផលិតឡានអគ្គិសនីបាន 1 លានគ្រឿងហើយ!